ឃើញហើយគួរឲ្យអាណិត! បណ្តុំរូបភាព ឆ្មាំជាតិអាមេរិកនៅ វ៉ាស៊ីនតោន មុនពិធីស្បថចូលកាន់តំណែងរបស់ Joe Biden – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ឃើញហើយគួរឲ្យអាណិត! បណ្តុំរូបភាព ឆ្មាំជាតិអាមេរិកនៅ វ៉ាស៊ីនតោន មុនពិធីស្បថចូលកាន់តំណែងរបស់ Joe Biden

Published

on

កងទ័ពឆ្មាំជាតិមួយចំនួនក្នុងចំណោម១០,០០០នាក់ដែលទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីជួយធានាសន្តិសុខមុនការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នឹងត្រូវបំពាក់អាវុធឲ្យ។ នេះបើតាមការឲ្យដឹងពីមន្ត្រីអាមេរិក២នាក់កាលពីថ្ងៃពុធ។

ការសម្រេចចិត្តរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Ryan McCarthy បានកើតឡើងស្របពេល FBI បានព្រមានអំពីការតវ៉ាប្រដាប់អាវុធ ដែលគ្រោងធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោនមុនពិធីស្បថចូលកាន់តំណែងថ្ងៃទី២០ខែមករា។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកមិនបាននិយាយទេថាតើនឹងមានឆ្មាំប៉ុន្មាននាក់ដែលត្រូវប្រដាប់ដោយអាវុធ ប៉ុន្តែបានកត់សម្គាល់ថា កងទ័ពឆ្មាំដែលជួយធានាសន្តិសុខនៅអគារកាពីតូលនឹងមានអាវុធ។

កងទ័ពមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។

ខាងក្រោមនេះគឺជារូបភាពរបស់ឆ្មាំជាតិដែលបានទៅដល់ទីក្រុង វ៉ាស៊ីនតោន ឌីស៊ី៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម