Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សម្នាក់ទៀត ព្យាបាលជំងឺអេដស៍ ជាសះស្បើយទាំងស្រុង (មានវីដេអូ)

បានផុស

នៅ

បុរសអាយុ៥៣ឆ្នាំម្នាក់មកពីប្រទេសអាល្លឺម៉ង់ គឺជាមនុស្សម្នាក់ទៀតដែលត្រូវបានព្យាបាលជាសះស្បើយទាំងស្រុង ពីជំងឺអេដស៍ ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សទី៣ ក្នុងប្រវត្តិសាស្ត្រដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសដែលមិនបញ្ចេញឈ្មោះមកពីទីក្រុង Dusseldorf ឬគេហៅថា “អ្នកជំងឺ Dusseldorf” ត្រូវបានប្រកាសថា បានជាសះស្បើយពីវីរុស HIV បន្ទាប់ពីការព្យាបាលជោគជ័យ ដែលពាក់ព័ន្ធនឹងការបញ្ចូលកោសិកាដើមពីអ្នកបរិច្ចាគ។ កោសិកាខួរឆ្អឹងរបស់គាត់ ត្រូវបានជំនួសដោយជោគជ័យ ហើយបច្ចុប្បន្ន ក្នុងខ្លួនរបស់គាត់លែងមានជំងឺនេះទៀតហើយ។

ទស្សនាវដ្តី Nature បានបង្ហាញថា ការផ្ទេរកោសិកាដើមទៅកាន់អ្នកជំងឺដែលមានផ្ទុកមេរោគ HIV ត្រូវបានធ្វើឡើងកាលពីខែកុម្ភៈឆ្នាំ ២០១៣។

បន្ទាប់ពីដំណើរការដាក់បញ្ចូលកោសិកាដើម អ្នកជំងឺត្រូវបានគេតាមដានអស់រយៈពេលជាច្រើនឆ្នាំលើការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ជាប់លាប់ (ART) ដែលជាការព្យាបាលស្តង់ដារ កាត់បន្ថយមេរោគអេដស៍ និងបញ្ឈប់ការចម្លងរបស់វា។

នៅឆ្នាំ២០១៨ អ្នកជំនាញថែទាំសុខភាព បានបញ្ឈប់ការប្រើថ្នាំ ART លើអ្នកជំងឺរូបនេះ។ ពិតជាអស្ចារ្យណាស់! ថ្វីបើគាត់លែងទទួលការព្យាបាលក៏ដោយ ៤ឆ្នាំក្រោយមក អ្នកជំងឺ Dusseldorf នៅតែគ្មានមេរោគ HIV!

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០០៩ ប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើងជាមួយនឹងព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលដែលថា លោក Timothy Ray Brown បានក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានព្យាបាលមេរោគអេដស៍ជាសះស្បើយទាំងស្រុង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Secnews

ចុចអាន៖ ចិនដាក់គុកបុរសមានជំងឺអេដស៍ម្នាក់ដែលស៊ីឈ្នួលយកសឺរ៉ាំងមានផ្ទុកវីរុស HIV ចាក់អ្នកដទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម