Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតារាវិទូ រកឃើញកាឡាក់ស៊ីថ្មី ដែលនៅសែនឆ្ងាយពីភពផែនដី

បានផុស

នៅ

ក្រុមតារាវិទូ បានប្រើកែវយឺតអវកាស James Webb ដើម្បីពិនិត្យមើលពេលវេលានៃយុគសម័យដំបូងនៃចក្រវាល ហើយជាលទ្ធផល ពួកគេបានប្រទះឃើញនូវកាឡាក់ស៊ីថ្មីដ៏សែនឆ្ងាយមួយពីកាឡាក់ស៊ីមីលគីវ៉េរបស់ភពផែនដី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការសិក្សាថ្មីដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃពុធបានឲ្យដឹងថា ក្រុមសង្កេតការណ៍អវកាសបានរកឃើញកាឡាក់ស៊ីដ៏ធំចំនួន ៦ ដែលមានអាយុកាលចន្លោះពី ៥០០ ទៅ ៧០០ លានឆ្នាំ បន្ទាប់ពីបន្ទុះដ៏ធំដែលបង្កើតបានជាចក្រវាល ។

លោក Joel Leja ជំនួយការសាស្ត្រាចារ្យផ្នែកតារាសាស្ត្រ និងរូបវិទ្យានៅសាកលវិទ្យាល័យ Penn State និយាយថា វត្ថុដែលបានរកឃើញនេះ គឺមានទំហំធំជាងការំពឹងទុកទៅទៀត ។ ដំបូងឡើយអ្នកវិទ្យាសាស្រ្តគ្រាន់តែ រំពឹងនឹងរកឃើញកាឡាក់ស៊ីតូចៗប៉ុណ្ណោះ ប៉ុន្តែពេលនេះ James Webb បានរកឃើញកាឡាក់ស៊ីដែលមានភាពចាស់ទុំ ដូចជាកាឡាក់ស៊ី​មីលគីវ៉េផងដែរ ។

រូបភាព Galaxy ទាំង ៦ ដែល James Webb ថតបាន

គួរឲ្យដឹងថា កែវយឺតអាវកាស James Webb ជាផលិតផលកែវយឺតថ្មីមួយ​របស់អង្គការ NASA សហការជាមួយ ESA និង CSA ដែលបានបាញ់បង្ហោះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ ។ James Webb មានសមត្ថភាពខ្ពស់ដែលអាចស្វែងរកកាឡាក់ស៊ី និងភព​ដ៏សែនឆ្ងាយផ្សេងៗផងដែរ ជាពិសេស វាអាចឆ្លុះឃើញអតីតកាលពេលវេលារាប់ពានលានឆ្នាំនៃការកកើតចក្រវាលថែមទៀតផង ។

បើនិយាយពីកាឡាក់ស៊ី គឺមានទំហំធំធែងណាស់ ដែលវាកកើតឡើងដោយឧស្ម័ន ធូលី រួមផ្សំដោយផ្កាយ និងភពជាច្រើនរាប់ពាន់លាន ។ យោងតាមអ្ន​កវិទ្យាសន្និដ្ឋានថា មានកាឡាក់ស៊ីប្រហែល ២ ពាន់លាន​ ដែលអាចធ្វើការសង្កេតបាន ហើយ​ក៏នៅមាន​កាឡាក់ស៊ីជាច្រើនថែមទៀតផងដែរនៅក្នុងសកលលោកយើងនេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ CNN

ចុចអាន ៖ រុស្ស៊ី បញ្ជូននាវាចម្បាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅធ្វើសមយុទ្ធជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម