ព័ត៌មានអន្ដរជាតិ
ជើងហោះហើរជាង ១ពាន់ នៅអាមេរិក ត្រូវជាប់គាំង ដោយសារព្យុះព្រិលដ៏ធំ
យោងតាមទិន្នន័យពី FlightAware បានបង្ហាញថា ព្យុះព្រិលដ៏ធំ ដែលវាយប្រហារភាគខាងជើងសហរដ្ឋអាមេរិក បានបង្ខំឲ្យលុបចោលជើងហោះហើរជិត១២០០ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៣ខែកុម្ភៈ ខណៈក្រុមមន្ត្រីចេញការព្រមានដល់ប្រជាជនដែលធ្វើដំណើរលើផ្លូវហាយវ៉េ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវត្រូវបានគ្របដណ្តប់ដោយព្រិល។

អាកាសយានដ្ឋាននៅតំបន់ Midwestern បានជួបប្រទះការរំខានដ៏អាក្រក់បំផុត ដោយជើងហោះហើរ ៤៨% ក្នុងនិងក្រៅទីក្រុង Minneapolis-St. Paul ត្រូវលុបចោល, ៤៥% ត្រូវផ្អាកនៅ Milwaukee និង ២០% ទៅនិងមកក្រុង Detroit ក៏បញ្ឈប់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទីក្រុង Minneapolis មានព្រិលធ្លាក់កម្ពស់១២.៧សង់ទីម៉ែត្រ ហើយព្រិលធ្លាក់ខ្លាំងជាងនេះទៀត ត្រូវបានគេព្យាករណ៍នៅថ្ងៃសុក្រ។

អ្នកឧតុនិយមនៃសេវាកម្មអាកាសធាតុជាតិលោក Frank Pereira បានព្រមានថា អ្នកបើកបរទាំងឡាយ នឹងត្រូវប្រឈមមុខនឹងបញ្ហាធ្វើដំណើរដ៏អាក្រក់ ហើយគួរតែស្នាក់នៅផ្ទះកុំចេញទៅណា។
ការព្រមានអំពីព្យុះទឹកកក ក៏ត្រូវបានប្រកាសចាប់ពីភាគខាងជើងរដ្ឋ Iowa ទៅកាន់រដ្ឋ Michigan ផងដែរ។ ក្រៅពីផ្លូវមិនអាចធ្វើដំណើរបាន ព្យុះថែមទាំងអាចផ្តួលរំលំដើមឈើ និងផ្តាច់ខ្សែភ្លើងទៀតផង។
ស្របពេលជាមួយគ្នានោះ នៅកណ្តាលរដ្ឋ California មានសេចក្តីរាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ធ្វើឲ្យផ្ទះ និងអាជីវកម្មចំនួន ១៣៥ ០០០ ត្រូវងងឹត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា