ព័ត៌មានអន្ដរជាតិ
ត្រជាក់ខ្លាំងពេកនៅថៃ ស្លាប់មនុស្ស២នាក់
សីតុណ្ហភាពចុះត្រជាក់ខ្លាំងក្នុងខេត្តមួយចំនួន នៅភាគខាងជើងនិងភាគឦសានប្រទេសថៃ បានបណ្តាលឲ្យមានមនុស្សស្លាប់។

កាលពីម្សិលមិញ ប៉ូលិសស្រុក Muang Nong Khai ត្រូវបានគេជូនដំណឹងថា បុរសអាយុ៦៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងខ្ទមរបស់គាត់។ មន្ត្រីពេទ្យសង្ស័យថា បុរសម្នាក់នេះស្លាប់ដោយសារគាំងបេះដូងដែលបណ្តាលមកពី សីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅពេលយប់។
ទន្ទឹមនឹងនេះដែរ បុរសម្នាក់ទៀតអាយុ៥៩ឆ្នាំក្នុងខេត្ត Udon Thani បានស្លាប់ដោយសារជំងឺដំបៅក្រពះ បន្ទាប់ពីផឹកស្រាពេលអាកាសធាតុត្រជាក់កាលពីថ្ងៃអង្គារ។

នាយកដ្ឋានឧតុនិយមបាននិយាយថា តំបន់មួយចំនួនក្នុងប្រទេសថៃ មានសីតុណ្ហភាពចុះត្រជាក់ពី១ទៅ៣អង្សាសេនៅពេលព្រឹក ជាពិសេសនៅតាមតំបន់ជួរភ្នំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ហេតុអ្វីស្តេច Vajiralongkorn ចូលចិត្តនៅអាល្លឺម៉ង់? តើទ្រង់ដឹកនាំប្រទេសថៃដោយរបៀបណា?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ