ព័ត៌មានអន្ដរជាតិ
អាមេរិក រៀបចំបញ្ជូនកងទ័ពទ្រង់ទ្រាយធំ ទៅ តៃវ៉ាន់ (មានវីដេអូ)
មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់ Fox News នៅថ្ងៃសុក្រទី២៤ខែកុម្ភៈថា សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនទាហានពី ១០០ ទៅ ២០០នាក់ ទៅកាន់កោះតៃវ៉ាន់ សម្រាប់ការហ្វឹកហ្វឺន ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយប្រទេសចិន។

ចំនួននេះនឹងពង្រីកកាន់តែធំនូវកម្មវិធីហ្វឹកហ្វឺន ដែលរួមមានឆ្មាំជាតិ អង្គភាពពិសេស និងកងម៉ារីនអាមេរិក។
ឆ្មាំជាតិ Michigan ក៏នឹងបណ្តុះបណ្តាលទាហានតៃវ៉ាន់ រួមទាំងការហ្វឹកហ្វឺនមួយចំនួន ដែលជាផ្នែកនៃសមយុទ្ធកាន់តែធំ នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។

កាសែត Wall Street Journal បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយថា កាលពីឆ្នាំមុន មានតែទាហានអាមេរិកប្រហែល ៣០ នាក់ប៉ុណ្ណោះ ដែលបានឈរជើងនៅកោះតៃវ៉ាន់។
លោក Marty Meiners អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានប្រាប់ Fox News នៅថ្ងៃសុក្រថា “យើងមិនធ្វើអត្ថាធិប្បាយលើប្រតិបត្តិការជាក់លាក់ ការចូលរួម ឬការហ្វឹកហ្វឺនទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា ការគាំទ្ររបស់យើងសម្រាប់ទំនាក់ទំនងការពារជាតិជាមួយតៃវ៉ាន់ នៅតែប្រកាន់ជំហរប្រឆាំងនឹងការគំរាមកំហែងបច្ចុប្បន្នដែលបង្កឡើងដោយប្រទេសចិន”។

យោងតាមកាសែត Wall Street Journal, ការបង្កើនកងទ័ពដែលបានគ្រោងទុកនៅប៉ុន្មានខែខាងមុខនេះគឺជាការដាក់ពង្រាយកងកម្លាំងអាមេរិកធំបំផុតនៅតៃវ៉ាន់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
កងទ័ពដែលធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិ នឹងមានភារកិច្ចបណ្តុះបណ្តាលយោធាតៃវ៉ាន់លើប្រព័ន្ធសព្វាវុធរបស់សហរដ្ឋអាមេរិក ក៏ដូចជាការធ្វើសមយុទ្ធ ដើម្បីទប់ទល់នឹងការវាយលុកដ៏មានសក្តានុពលពីប្រទេសចិនផងដែរ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសចិនតែងតែបញ្ជូននាវា និងយន្តហោះរបស់ខ្លួន ចូលទៅក្នុងដែនទឹក និងដែនអាកាសរបស់តៃវ៉ាន់។
គួរបញ្ជាក់ថា តៃវ៉ាន់បានបំបែកចេញពីប្រទេសចិនក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិល។ ការតភ្ជាប់តែមួយគត់រវាងភាគីទាំងពីរគឺពាណិជ្ជកម្ម និងការវិនិយោគរាប់ពាន់លានដុល្លារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ ចិន បញ្ជូនយន្តហោះនិងនាវា រាប់សិបគ្រឿង ទៅច្រកសមុទ្រ តៃវ៉ាន់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ