Connect with us

ព័ត៌មានអន្ដរជាតិ

UN បោះឆ្នោតថ្កោលទោស​រុស្ស៊ី និងតម្រូវឲ្យដកទ័ពចេញពី អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ចំពោះសេចក្តីសម្រេច ដែលទាមទារឲ្យទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន និងបញ្ចប់ការប្រយុទ្ធគ្នា ពោលគឺមួយឆ្នាំបន្ទាប់ពីរុស្ស៊ីបើកការវាយលុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេចនេះ បានបញ្ជាក់ជាថ្មីអំពីឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយថែមទាំងបានជំរុញឲ្យមានសន្តិភាពដ៏ទូលំទូលាយយូរអង្វែងផងដែរ។

ប្រទេសចំនួន១៤១​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេចនេះ ខណៈ៣២អនុបវាទ រីឯប្រទេសចំនួន៧ រួមទាំងរុស្ស៊ីផងដែរនោះ បានបោះឆ្នោតប្រឆាំងនឹង។

ការបោះឆ្នោតនេះបង្ហាញថា មួយឆ្នាំបន្ទាប់ពីសង្រ្គាមផ្ទុះឡើង ប្រទេសភាគច្រើននៅជុំវិញពិភពលោកនៅតែមានការរំខានយ៉ាងខ្លាំងចំពោះការលុកលុយរបស់រុស្ស៊ី ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស”។

នៅឯការបោះឆ្នោតចុងក្រោយរបស់ UNGA អំពីសង្គ្រាមកាលពីខែតុលាឆ្នាំមុន ប្រទេសចំនួន ១៤៣ បានគាំទ្រសេចក្តីសម្រេចថ្កោលទោសរុស្ស៊ី ចំពោះការកាត់បញ្ចូលតំបន់ចំនួនបួនរបស់អ៊ុយក្រែន។ ក្នុង​ឱកាស​នោះ ប្រទេស​ចំនួន ៣៥ បាន​អនុបវាទ ហើយ​ប្រទេស​ចំនួន ៥ រួម​ទាំង​រុស្ស៊ីផងដែរ បាន​បោះឆ្នោត​ប្រឆាំង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ អ៊ុយក្រែន មានបំណងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅ UN ក្នុងខែកុម្ភៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម