Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសព្រមានថា សង្គ្រាមនឹងមកដល់ប្រទេសរបស់ខ្លួននៅចុងទសវត្សរ៍នេះ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បានព្រមានថា សង្គ្រាមនឹងមកដល់ប្រទេសអង់គ្លេសនៅចុងទសវត្សរ៍នេះ ហើយរដ្ឋាភិបាលត្រូវតែវិនិយោគលើវិស័យយោធារបស់ខ្លួនដើម្បីត្រៀមខ្លួនឲ្យបានល្អ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតឆ្មាំស្កុតឡេនរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា យុទ្ធសាស្ត្រ “កិនសាច់” របស់រុស្ស៊ីអាចអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែនរយៈពេលមួយឆ្នាំទៀត។

នៅពេលភាពតានតឹងកើនឡើងខ្លាំងរវាងភាគខាងកើត និងខាងលិច ហើយលោក Wallace ស្វែងរកការបង្កើនកញ្ចប់ថវិកាផ្នែកការពារកាលពីខែមីនាឆ្នាំមុននោះ លោកបានប្រាប់កាសែត The Sun ថា “ដើម្បីទប់ស្កាត់ អ្នកត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ អ្នកត្រូវតែបំពាក់អាវុធ ហើយអ្នកត្រូវតែឈរជាមួយមិត្តភក្តិនិងសម្ព័ន្ធមិត្តរបស់អ្នក”។

ថ្វីបើចក្រភពអង់គ្លេសសន្យាបន្តផ្តល់ជំនួយជាសម្ភារដល់អ៊ុយក្រែនក៏ដោយ ប៉ុន្តែលោកបានជំរុញឲ្យប្រទេសជាតិ ត្រូវតែត្រៀមខ្លួនប្រឈមមុខនឹងជម្លោះ និងត្រៀមសម្រាប់អ្វីដែលអាចកើតឡើង។ លោកនិយាយ​ថា “សេរីភាព​មិន​មាន Free ​ទេ”។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏លេចធ្លោមួយ​ នៃកិច្ចខិតខំប្រឹងប្រែងយោធារបស់អ៊ុយក្រែន ក្នុងការវាយតបតប្រឆាំងកងទ័ពរបស់វិមានក្រឹមឡាំង។

លោកនាយករដ្ឋមន្ត្រី Rishi Sunak បានប្រកាសកាលពីដើមឆ្នាំនេះថា ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេ ដែលផ្គត់ផ្គង់រថក្រោះដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន។

លោក Sunak បានប្រកាសថា រថក្រោះធុន Challenger 2 ចំនួន១៤គ្រឿង នឹងត្រូវបានផ្គត់ផ្គង់ ហើយនឹងទៅដល់នៅអឺរ៉ុបខាងកើតនៅខែក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី គំរាមឆ្លើយតបធ្វើឲ្យពិភពលោកទាំងមូលជួបផលវិបាក បើសិន អង់គ្លេស ផ្តល់យន្តហោះចម្បាំងឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម