ព័ត៌មានអន្ដរជាតិ
បាញ់សម្លាប់អ្នកសារព័ត៌មាននៅរដ្ឋ Florida ខណៈកំពុងរាយការណ៍ពីករណីឃាតកម្ម
ក្មេងស្រីអាយុ ៩ ឆ្នាំ និងអ្នកសារព័ត៌មានម្នាក់នៅរដ្ឋ Florida ឈ្មោះ Dylan Lyons វ័យ ២៤ ឆ្នាំត្រូវបានបាញ់សម្លាប់ ខណៈកំពុងរាយការណ៍អំពីឃាតកម្មមួយ ដែលបានកើតឡើងនៅប៉ុន្មានម៉ោង មុនការវាយប្រហារលើរូបលោក ។

លោក John Mina មេប៉ូលិសតំបន់ Orange County បាននិយាយថា ជនសង្ស័យអាយុ ១៩ ឆ្នាំត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីហេតុការណ៍ដ៏សាហាវនោះ ហើយក្រោយមកត្រូវបានចោទប្រកាន់ជាផ្លូវការពីបទមនុស្សឃាត ។
លោកមេប៉ូលិសបញ្ជាក់ទៀតថា “យើងពិតជាមិនយល់ទេថា ជនសង្ស័យនោះគិតអ្វីឲ្យប្រាកដ ប៉ុន្តែយើងសង្ឃឹមថា នៅពេលណាមួយ ខ្មាន់កាំភ្លើងរូបនេះ នឹងនិយាយជាមួយយើងអំពីអ្វីដែលជំរុញឲ្យចិត្តគាត់ធ្វើបែបនេះ” ។
គួរបញ្ជាក់ថា ម្តាយរបស់កុមារី និងក្រុមការងាររបស់អ្នកសារព័ត៌មានដែលស្លាប់បាត់បង់ជីវិត ក៏បានរងរបួសផងដែរ ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង