ព័ត៌មានអន្ដរជាតិ
រថភ្លើងល្បឿនលឿនឡាវ-ចិន ត្រូវភ្ញៀវទេសចរសម្រុកជិះកាន់តែច្រើន
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល ២-៣ សប្តាហ៍កន្លងមកនេះ ផ្លូវរថភ្លើង ឡាវ-ចិន មានភាពកកកុញមមាញឹកយ៉ាងខ្លាំងជាមួយនឹងអ្នកដំណើរក្នុងស្រុកនិងបរទេស ជាពិសេសស្ថានីយ៍រថភ្លើងបរតែន (Boten) ក្រុងហ្លួងប្រាបាង និងទីក្រុងវៀងច័ន្ទ បន្ទាប់ពីប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញជាផ្លូវការកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ខណៈដែលប្រជាជនឡាវទទូចឱ្យក្រុមហ៊ុនផ្លូវភ្លើង ឡាវ-ចិន បង្កើនចំនួនជើងធ្វើដំណើរតាមរថភ្លើងនេះបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការចំនួនអ្នកដំណើរយ៉ាងច្រើនលើសលប់។

បុគ្គលិកឡាវម្នាក់ដែលលក់សំបុត្ររថភ្លើង ឡាវ-ចិន ក្នុងស្ថានីយ៍ក្រុងវៀងច័ន្ទបាននិយាយថា មានអ្នកដំណើរច្រើនណាស់ ជាពិសេសបច្ចុប្បន្ននេះមានប្រជាជនឡាវប្រមាណ៦០% ជនជាតិថៃប្រមាណ១៥% ជនជាតិចិនប្រមាណ១៥% និងជនជាតិអឺរ៉ុបផងដែរ។ ជើងរថភ្លើងរាល់ថ្ងៃមិនគ្រប់គ្រាន់សម្រាប់អ្នកដំណើរនោះទេ ពីព្រោះអ្នកដំណើរច្រើនជាងជើងរថភ្លើង ជាពិសេសភ្ញៀវទេសចរចិនចូលមកច្រើនណាស់ក្នុងរយៈពេល ២-៣ សប្តាហ៍កន្លងមកនេះ៕

ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ RFA Lao
ចុចអាន៖ ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសថៃប្រារព្ធខួប១ឆ្នាំនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត