Connect with us

ព័ត៌មានអន្ដរជាតិ

តម្រួតថៃបង្ក្រាបបានថ្នាំញៀន ១០ លានគ្រាប់លាក់ក្នុងទំនិញ

បានផុស

នៅ

ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ១០ លានគ្រាប់ ត្រូវបានកម្លាំងជំនាញដាក់គោលដៅត្រួតពិនិត្យ និងធ្វើការបង្ក្រាប ក្រោយពីទទួលបានសេចក្តីរាយការណ៍ យ៉ាងច្បាស់ពីបណ្តាញ ក ស រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រស្រុកមឿង ខេត្តសិង្ហបុរី ប្រទេសថៃ ដោយដឹកជញ្ជូនថ្នាំញៀន ចេញពីភាគខាងជើងនៃប្រទេសថៃ ទៅកាន់ភាគកណ្តាល​ដើម្បីចែកចាយ​ឱ្យឈ្មួញ។

នៅមុនពេលបង្ក្រាបគឺមានរថយន្តនីសាន់ផ្ទុកទំនិញចំនួន៤គ្រឿង បានបើកបរបម្រុងឆ្លងកាត់គោលដៅ ដែលរថយន្ត​ទាំងនេះ គឺជាមុខសញ្ញាដែលកម្លាំង ក ស រាយការណ៍មក ទើបសមត្ថកិច្ចឃាត់តែម្តងដើម្បីសុំត្រួតពិនិត្យ នៅទីបំផុត​ក៏បានប្រទះឃើញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១០ លានគ្រាប់ ដែលពួកគេដាក់បង្កប់នៅពីក្រោមទំនិញ ទើបសមត្ថកិច្ច​ឃាត់​ខ្លួនអ្នកបើកបរទាំង៤នាក់នោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ ដែលពីមុនជាកសិករនៅក្នុងស្រុកម៉ែសត ខេត្តតាក បានសារភាពថា ដោយសារតែការធ្វើស្រែចម្ការមិនបានផល ទើបពួកគេសម្រេចចិត្តងាកមកស៊ីឈ្នួលដឹកគ្រឿងញៀនឱ្យគេវិញ ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួល ១០ ម៉ឺនបាត ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ​រៀបចំឯកសារដើម្បីបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ៕ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៤ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម