ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបមួយថា អ៊ុយក្រែន ក៏មិនចាញ់ ឯរុស្ស៊ី ក៏មិនឈ្នះ
នាយករដ្ឋមន្រ្តីប្រទេសហុងគ្រីលោក Viktor Orban បានប្រាប់វិទ្យុ Kossuth Radio កាលពីថ្ងៃសោរ៍ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺមិនអាចមានអ្នកឈ្នះនោះទេ ហើយបទឈប់បាញ់បន្ទាន់ និងកិច្ចចរចារកសន្តិភាពចាំបាច់ត្រូវចាប់ផ្តើមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
លោក Orban បាននិយាយថា “ប្រទេសរុស្ស៊ីមិនអាចឈ្នះសង្គ្រាមបានទេ ពីព្រោះលោកខាងលិចកំពុងតែកែនអាវុធ រួមទាំងថាមពល និងថវិកាយ៉ាងច្រើនលើសលុបសម្រាប់អ៊ុយក្រែន ប៉ុន្តែផ្ទុយមកវិញចំពោះអ្នកដែលគិតថា រុស្ស៊ីអាចចាញ់សង្គ្រាមនោះ ក៏ខុសដែរ គឺច្រឡំធំហើយ” ។
លោក Oban បាននិយាយថា សំណើរមួយដើម្បីបញ្ជូនកម្លាំងរក្សាសន្តិភាពទៅទឹកដីនៃអ៊ុយក្រែនអាចនឹងមានរបៀបវារៈឆាប់ៗនេះ ប៉ុន្តែវាខុសដែរសម្រាប់អឺរ៉ុបដែលមិនបានកំណត់ការជួយអ៊ុយក្រែន ដែលធ្វើឲ្យសង្គ្រាមមួយនេះកាន់តែអូសបន្លាយពេល និងកាន់តែបំផ្លិចបំផ្លាញ ។
ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះបានកើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការលើកឡើងដូចគ្នានេះរបស់ប្រធានអគ្គសេនាធិការចម្រុះអាមេរិកលោក Mark Milley ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមិនមានកងទ័ពខាងណាឈ្នះនោះទេ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ប្រាប់ពីប្រទេសដែលត្រូវចរចាជាមួយ ដើម្បីដោះស្រាយវិបត្តិនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា