Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ

បានផុស

នៅ

រថក្រោះខ្លារខិន Leopard 2 កញ្ចប់ដំបូងដែលផលិត​ដោយ​អាល្លឺម៉ង់ បានទៅដល់ដៃប្រទេស​អ៊ុយក្រែនហើយ ខណៈប្រទេសប៉ូឡូញបានប្រគល់ជូនចំនួន ៤ គ្រឿង នៅថ្ងៃខួបគម្រប់ ១ ឆ្នាំនៃប្រតិបត្តិការសឹករបស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរូបភាពចាប់ដៃគ្នាជាមួយនឹងលោកនាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki, សមភាគីអ៊ុយក្រែនលោក Denys Shmyhal បានបង្ហោះនៅលើបណ្ដាញ Twitter ថា “យើងសូមអរគុណចំពោះប៉ូឡូញសម្រាប់ការសម្រេចចិត្តដែលនាំឲ្យអ៊ុយក្រែនខិតទៅជិតជ័យជម្នះ” ។

នៅពេលតែមួយនោះដែរ ប្រទេសអាល្លឺម៉ង់ក៏បានប្រកាសនឹងផ្ដល់រថក្រោះប្រយុទ្ធ Leopard 2 ចំនួន ៤ គ្រឿងទៀតផងដែរ បន្ថែមលើ ១៤ គ្រឿងដែលបានសន្យាកាលពីខែមុន ។

ទន្ទឹមនោះ អាល្លឺម៉ង់ក៏​មាន​បំណង​បញ្ជូន​កងវរសេនាតូច​រថក្រោះ​ចំនួន​ ២ អង្គភាពទៅឲ្យអ៊ុយក្រែនផងដែរ ដែល​ក្នុង​មួយ​កងៗ​មានរថក្រោះ ​៣១ ​គ្រឿង ខណៈក៏​អំពាវនាវ​ឲ្យប្រទេស​អឺរ៉ុប​ផ្សេងទៀត​សហការធ្វើបែបនេះដូចគ្នា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ដាក់លក្ខខណ្ឌ ២ យ៉ាង បើចង់បានសន្តិភាពនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម