Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky គាំទ្រផែនការសន្តិភាពរបស់ ចិន ប៉ុន្តែក៏ឃ្លាំមើលជំហាន​បន្ទាប់របស់ក្រុងប៉េកាំង

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រតិកម្មជាវិជ្ជមានចំពោះសំណើរបស់ចិនសម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ីមកលើប្រទេសរបស់លោក ប៉ុន្តែលោកក៏នឹងឃ្លាំមើលពីអ្វីដែលទីក្រុងប៉េកាំងធ្វើបន្ទាប់ទៀតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បាន​និយាយ​ថា វា​ជា​រឿងដ៏​ល្អ​ដែល​ចិន​បាន​ចាប់ផ្តើម​និយាយ​អំពី​អ៊ុយក្រែន ប៉ុន្តែ​លោក​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ នៅ​ពេល​ក្រោយ​នោះ​ទេ ហើយ​វា​អាស្រ័យ​លើ​ជំហាន​បន្ទាប់ ជាពិសេសលោកជឿជាក់ថា ប្រទេសចិននឹងមិនផ្គត់ផ្គង់អាវុធដល់រុស្ស៊ីនោះទេ ។

ទន្ទឹមនោះ លោក Zelensky ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹម​សម្រាប់​ការ​ចរចា​ជាមួយ​លោកប្រធានាធិបតី​ចិន Xi Jinping ផងដែរ ហើយលោក​បាន​សង្កត់​ធ្ងន់​ថា ការ​ចរចា​បែប​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​របស់លោក ​ក៏​ដូចជា​សន្តិសុខ​ពិភពលោកទាំងមូល ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រក្រសួងការបរទេសចិនបានចេញផ្សាយឯកសារស្ដីពីគោលជំហររបស់ខ្លួនចំនួន ១២ ចំណុចសម្រាប់ការដោះស្រាយវិបត្តិនយោបាយនៅអ៊ុយក្រែន ខណៈដែលជម្លោះមួយនេះបានអូសបន្លាយពេលដល់ ១ ឆ្នាំហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម