Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ថា រុស្ស៊ី ទំនងជាអស់ស្តុកយន្តហោះដ្រូនរបស់ អ៊ីរ៉ង់ ហើយ

បានផុស

នៅ

ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា មិនមានរបាយការណ៍ណាមួយអំពីយន្តហោះដ្រូនវាយប្រហារដែលផលិតដោយអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ចាប់តាំងពីថ្ងៃទី ១៥ ខែកុម្ភៈមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការស៊ើបការណ៍របស់ខ្លួនកាលពីថ្ងៃសៅរ៍ថាថា កង្វះនៃការដាក់ពង្រាយយន្តហោះដ្រូនបែបនេះ ទំនងជាបង្ហាញថា រុស្ស៊ីកំពុងអស់ស្ដុកបច្ចុប្បន្នរបស់ខ្លួនហើយ ហើយក៏កំពុងស្វែងរកការផ្គត់ផ្គង់ឡើងវិញផងដែរ ។

ការអះអាងរបស់ក្រសួងការពារជាតិអង់គ្លេសបានកើតឡើង ស្របពេលដែលការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាង​កើត​នៃ​អ៊ុយក្រែន​កំពុង​តែ​ផ្ទុះ​ឡើង ខណៈ​ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន ​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី ២ ​ហើយ ។

ទោះបីជាមានការលើកឡើងបែបនេះក៏ដោយ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើកងទ័ពអ៊ុយក្រែន និងឃ្លាំងអាវុធនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Donetsk និង Kharkiv ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម