ព័ត៌មានអន្ដរជាតិ
ទូកដឹកជនចំណាកស្រុក បុកថ្មលិចស្លាប់មនុស្សជិត៦០នាក់ នៅអ៊ីតាលី (មានវីដេអូ)
ជនចំណាកស្រុកចំនួន៥៩នាក់ ដោយក្នុងនោះមានទាំងកុមារ១២នាក់ផងដែរ បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេលិចក្នុងសមុទ្រនៅភាគខាងត្បូងប្រទេសអ៊ីតាលី។

ទូកបានដាច់ជាពីរដោយសារបុកនឹងថ្ម ខណៈព្យាយាមចូលច្រាំងនៅជិតទីក្រុងឆ្នេរសមុទ្រ Crotone ក្នុងតំបន់ Calabria។ អ្នករស់រានមានជីវិតនិយាយថា មនុស្សយ៉ាងតិច១៥០នាក់បានជិះទូកនេះ។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលីលោក Matteo Piantedosi បានចុះទៅពិនិត្យកន្លែងកើតហេតុ ដោយនិយាយថា មនុស្សរហូតដល់ទៅ៣០នាក់ ប្រហែលជាកំពុងបាត់ខ្លួន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Ansa របស់ប្រទេសអ៊ីតាលី, ទារកម្នាក់ដែលគេគិតថាមានអាយុត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ គឺស្ថិតក្នុងចំណោមអ្នកស្លាប់។
ស្របពេលជាមួយគ្នានោះ ឆ្មាំឆ្នេរសមុទ្រនិយាយថា មនុស្ស៨០នាក់ ត្រូវបានគេរកឃើញនៅរស់រួមទាំងអ្នកខ្លះដែលហែលទៅដល់ច្រាំងផងដែរបន្ទាប់ពីការលិច។

គួរបញ្ជាក់ថា ទូកនេះបានចេញដំណើរមកពីប្រទេសតួកគីកាលពីប៉ុន្មានថ្ងៃមុន ដោយដឹកអ្នកដំណើរចេញពីប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន សូម៉ាលី និងអ៊ីរ៉ង់។
ទូកនេះគឺដឹកមនុស្សមួយចំនួនធំដែលភៀសខ្លួនចេញពីជម្លោះ ឬគេចចេញពីភាពក្រីក្រក្នុងទ្វីបអាហ្រ្វិកឆ្ពោះទៅកាន់ប្រទេសអ៊ីតាលីជារៀងរាល់ឆ្នាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្មេងៗសិស្សសាលា ៤៩នាក់ស្លាប់ ក្នុងសោកនាដកម្មលិចទូក នៅ ប៉ាគីស្ថាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ