Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន គូសបញ្ជាក់អំពីបញ្ហារបស់រុស្ស៊ី ជាមួយ អាមេរិក (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូកំពុងខិតខំបង្កើតពិភពលោកពហុប៉ូល ជាជាងពិភពលោកមួយដែលផ្តោតតែលើសហរដ្ឋអាមេរិក។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 កាលពីថ្ងៃអាទិត្យទី២៦ខែកុម្ភៈ លោកពូទីនអះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្កើតពិភពលោកផ្តាច់មុខឲ្យសមនឹងរបៀបវារៈរបស់ខ្លួន។

លោកពូទីនលើកឡើងថា “រដ្ឋផ្កាយរណប” របស់អាមេរិកក៏ដឹងយ៉ាងច្បាស់អំពីចេតនា “អត្មានិយម” ទាំងនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ពួកគេធ្វើមិនដឹងមិនឮ ចំពោះបញ្ហានេះ ដោយសារតែហេតុផលផ្សេងៗគ្នា។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន

លោកបន្ថែមថា សម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន ក៏មើលឃើញដែរថា ការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី គឺជាបុព្វហេតុបង្រួបបង្រួម លែងខ្វល់អំពីការខ្វែងគំនិតរវាងពួកគេ និងសហរដ្ឋអាមេរិក។

ជាឧទាហរណ៍ លោកពូទីនបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការទាក់ទាញអាជីវកម្មអឺរ៉ុបមកកាន់ដីអាមេរិក ដូចជាកិច្ចព្រមព្រៀងនាវាមុជទឹកកាលពីរដូវក្តៅមុនជាដើម ដែលគេឃើញទីក្រុងកង់បេរ៉ា បានចាកចេញពីកិច្ចសន្យាភ្លាមៗជាមួយក្រុមហ៊ុនផលិតរបស់បារាំង ដើម្បីគាំទ្រដៃគូសហរដ្ឋអាមេរិក។ លោកប្រធានាធិបតីពូទីននិយាយថា ឧបទ្ទវហេតុនោះគឺជារឿងអាម៉ាស់សម្រាប់ទីក្រុងប៉ារីស។

នាវាមុជទឹក

លោក ពូទីន សង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនអាច និងនឹងមិនប្រព្រឹត្តទង្វើបែបនេះឡើយ។

ចំពោះបញ្ហាផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោនឯណោះវិញ លោកពូទីនបានអះអាងថា ការសម្រេចចិត្តនេះគឺត្រូវបានទាមទារ ដើម្បីការពារសន្តិសុខរបស់រុស្ស៊ីក៏ដូចជា ស្ថិរភាពជាយុទ្ធសាស្រ្តរបស់ខ្លួនផងដែរ។

យោងតាមប្រធានាធិបតីរុស្ស៊ី, លោកបានជ្រើសរើសសម្រាប់សកម្មភាពនេះ ដោយមើលឃើញពីទង្វើរបស់អង្គការណាតូ ដែលប្រកាសថា គោលដៅសំខាន់របស់ខ្លួនគឺជាបរាជ័យរបស់រុស្ស៊ី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ១១ចំណុចសំខាន់ ដែលលោក ពូទីន បង្ហាញទៅពិភពលោក ក្នុងសុន្ទរថាពិសេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ៤៩ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ៥៧ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម