ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានហើយព្រមានទៀត កុំឲ្យចិន ផ្តល់សព្វាវុធសាហាវ ទៅ រុស្ស៊ី (មានវីដេអូ)
មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យទី២៦ខែកុម្ភៈថា សហរដ្ឋអាមេរិកមានទំនុកចិត្តថា ចិនកំពុងពិចារណាផ្តល់សម្ភារសាហាវ ដើម្បីគាំទ្រដល់កងកម្លាំងរុស្ស៊ីដែលវាយលុកអ៊ុយក្រែន។

ហើយថ្វីបើអាមេរិកមិនទាន់ឃើញសញ្ញាដែលទីក្រុងប៉េកាំងបានធ្វើដូច្នេះនៅឡើយក៏ដោយ ប៉ុន្តែពួកគេបានគូសបញ្ជាក់សាររបស់សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ថា ប្រទេសចិនមិនគួរឆ្លងកាត់បន្ទាត់ក្រហមនោះទេ។
នាយក CIA លោក William Burns បានប្រាប់ CBS កាលពីថ្ងៃអាទិត្យក្នុងបទសម្ភាសដ៏កម្រមួយថា “យើងមានទំនុកចិត្តថា ថ្នាក់ដឹកនាំចិនកំពុងពិចារណាផ្តល់ឧបករណ៍សាហាវ ដល់ប្រទេសរុស្ស៊ី”។ ប៉ុន្តែលោកបានបន្ថែមថា “យើងក៏មិនទាន់ឃើញថា ការសម្រេចចិត្តចុងក្រោយនេះត្រូវបានធ្វើឡើងនោះទេ ហើយយើងក៏មិនទាន់មានព័ស្តុតាងនៃការនាំចេញពិតប្រាកដនៃឧបករណ៍សាហាវៗនោះដែរ”។

មន្ត្រីអាមេរិក បានបើកការវាយលុកផ្នែកការទូតទ្រង់ទ្រាយធំមួយកាលពីសប្តាហ៍មុន ដើម្បីព្រមានប្រទេសចិន ប្រឆាំងនឹងការផ្តល់ជំនួយដ៍សាហាវបែបនេះ ដែលក្រុមអ្នកជំនាញនិយាយថា អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្រ្គាមនៅអ៊ុយក្រែន។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ រួមទាំងនៅក្នុងកាសែត The Wall Street Journal និង NBC ផងដែរបានឲ្យដឹងថា ប្រទេសចិន កំពុងថ្លឹងថ្លែងថាតើត្រូវផ្តល់យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកមួយចំនួនដល់រុស្ស៊ីដែរឬក៏អត់។

កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចែករំលែកក្តីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនដោយផ្ទាល់ ជាមួយអ្នកការទូតកំពូលរបស់ប្រទេសចិនគឺលោក Wang Yi ក្នុងអំឡុងកិច្ចប្រជុំដ៏តានតឹងមួយ។
ដោយឡែកកាលពីថ្ងៃពុធសប្តាហ៍មុន លោក Wang បានជួបលោក Putin នៅទីក្រុងមូស្គូ ដោយបានគូសបញ្ជាក់អំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសចិននិងរុស្ស៊ីខណៈលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងនៅតែប្រុងប្រយ័ត្ន អំពីការផ្គត់ផ្គង់យោធារបស់ចិនដល់ប្រទេសរុស្ស៊ី ហើយវានឹងមានផលវិបាក ប្រសិនបើទីក្រុងប៉េកាំងបញ្ជូនអាវុធដ៍សាហាវមែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ