Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយបានរថក្រោះ Leopard 2 ហើយ លោក Zelensky ត្រៀមបញ្ជូនបញ្ជី​ឈ្មោះអាវុធបន្ថែមទៅ អាមេរិក

បានផុស

នៅ

បើយោងតាមសារព័ត៌មានអាមេរិកមួយបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គ្រោងនឹងបញ្ជូនបញ្ជីឈ្មោះសព្វាវុធ ដែលទីក្រុងកៀវត្រូវការទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងនោះក៏អាចរាប់បញ្ចូលទាំងយន្តហោះចម្បាំង F-16 ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយប្រធានកិច្ចការបរទេសនៃសភាអាមេរិកលោក Michael McCaul ក្នុងទីក្រុងកៀវ កាលពីដើមសប្តាហ៍នេះ, លោក Zelensky បាននិយាយថា “លោកនឹងផ្ដល់បញ្ជីឈ្មោះអាវុធដែលអ៊ុយក្រែនត្រូវការ ទៅកាន់គណៈប្រតិភូអាមេរិក ដើម្បីបង្កើនល្បឿនជួយឲ្យអ៊ុយក្រែនឈ្នះសង្គ្រាម ហើយក្នុងនោះក៏មានយន្តហោះ F-16 ផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលទីក្រុងកៀវ​បាន​ស្នើ​ដល់អាមេរិក និង​សម្ព័ន្ធមិត្ត​អង្គការណាតូ​ជាយូរមកហើយ សម្រាប់​យន្តហោះ​ចម្បាំង F-16 ដើម្បី​ប្រើប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី ។

ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍កាលពីខែមករាថា មន្ត្រីយោធាអាមេរិកមួយក្រុមកំពុងធ្វើការយ៉ាងស្ងៀមស្ងាត់ដើម្បីបញ្ជូនយន្តហោះ F-16 ទៅកាន់ទីក្រុងកៀវ ហើយកំពុងប្រមូលផ្តុំសន្ទុះ និងកម្លាំងនៅក្នុងក្រសួងការពារជាតិអាមេរិក ចំពេលមានការរៀបចំវាយលុករបស់អ៊ុយក្រែន ដែលតាមគ្រោងទុក គឺនឹងធ្វើឡើងនៅអំឡុងខែមេសា និងឧសភានេះ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ៊ុយក្រែនក៏ទើបតែទទួលបានរថក្រោះប្រយុទ្ធខ្លារខិន Leopard 2 កញ្ចប់ដំបូងចំនួន ៤ គ្រឿងផងដែរពីសំណាក់ប្រទេសប៉ូឡូញ ពោលនៅចំថ្ងៃខួបគម្រប់ ១ ឆ្នាំនៃប្រតិបតិការសឹករបស់រុស្ស៊ីលើទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣២ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៥ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៣ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម