Connect with us

ព័ត៌មានអន្ដរជាតិ

លោក Medvedev ថា ៨០ ឆ្នាំមកនេះ រុស្ស៊ី ជួបពិភពសត្រូវគ្រប់បែបយ៉ាង

បានផុស

នៅ

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយនៅក្នុងអត្ថបទមួយថា រុស្ស៊ីកំពុងប្រឈមមុខនឹងពិភពសត្រូវចម្រុះជាថ្មីម្ដងទៀត ក្នុងរយៈពេល ៨០ ឆ្នាំ បន្ទាប់ពីជ័យជម្នះក្នុងសមរភូមិ Stalingrad ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Medvedev បាន​និយាយ​ថា “មួយឆ្នាំ បន្ទាប់ពីការចាប់ផ្តើមនៃប្រតិបត្តិការសឹករបស់រុស្ស៊ី យើងបានប្រារព្ធកាលបរិច្ឆេទដ៏សំខាន់មួយផ្សេងទៀតក្នុងប្រវត្តិសាស្រ្តរបស់យើងនៅខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ហើយនោះគឺជា ខួបលើកទី ៨០ នៃជ័យជម្នះរបស់ប្រជាជនសូវៀតនៅក្នុងសមរភូមិ Stalingrad ដែលជាសមរភូមិដ៏សំខាន់នៃសតវត្សទី ២០” ។

លោក Medvedev បាននិយាយទៀតថា “ប្រវត្តិសាស្ត្ររបស់រុស្ស៊ីបានកើតឡើងម្តងទៀត ។ យើងប្រឈមមុខនឹងចក្រភពទាំងមូលនៃសត្រូវចម្រុះដូចជា អ៊ុយក្រែន, ក្រុម Neo-Nazis អឺរ៉ុប, សហរដ្ឋអាមេរិក, ក្រុម Anglo-Saxons  និងបក្ខពួករបស់ពួកគេផ្សេងទៀតជាដើម” ។

មន្ត្រីសន្តិសុខរូបនេះបានសង្កត់ធ្ងន់ថា ខ្មាំងសត្រូវបានកំណត់ភារកិច្ចកម្ចាត់រុស្ស៊ីចេញពីផែនដី ប៉ុន្តែលោកសូមផ្ដាំទៅវិញថា ការប៉ុនប៉ងរបស់ពួកគេនឹងបរាជ័យ ។ លោកបន្ថែមថា “ពិភពលោកខាងលិច គឺគ្រាន់តែជាផ្នែកតូចមួយនៃសហគមន៍អន្តរជាតិប៉ុណ្ណោះ ពោលមានប្រហែល ១៥ ភាគរយនៃចំនួនប្រជាជននៃភពផែនដី” ។

លោក Medvedev បានចង្អុលបង្ហាញថា “ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីឆ្នាំមុន បានបង្រៀនរឿងជាច្រើនដល់ជនជាតិរុស្ស៊ី ជាពិសេសបានបង្រួបបង្រួមពលរដ្ឋរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ហើយទីបំផុតបានជួយកម្ចាត់ការបំភាន់អំពីលទ្ធិប្រជាធិបតេយ្យដែលលោកខាងលិចតែងតែលាក់ពុត និងឆ្កួតលីលា” ។

ជាចុងក្រោយ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះបញ្ជាក់ថា អ្វីដែលរុស្ស៊ីទទួលបានក្នុងឆ្នាំនោះ គឺទំនុកចិត្តយ៉ាងមុតមាំលើភាពខ្លាំងរបស់ខ្លួន ទោះបីជាសង្គ្រាមអូសបន្លាយពេលដល់ ១ ឆ្នាំក៏ដោយ ហើយរុស្ស៊ីនឹងសម្រេចបានគោលដៅជ័យជម្នះរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម