Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ CIA ថា ចិន នៅមានការបារម្ភក្នុងការលុកលុយ តៃវ៉ាន់ ក្រោយឃើញ​សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) លោក William Burns និយាយថា ប្រធានាធិបតីចិន Xi Jinping បានបញ្ជាឲ្យរៀបចំទាហានរបស់ខ្លួនឲ្យរួចរាល់នៅឆ្នាំ ២០២៧ ដើម្បីវាយយកកោះតៃវ៉ាន់ ប៉ុន្តែបច្ចុប្បន្នចិននៅមានការបារម្ភបន្តិច ក្រោយពីមើលឃើញសមត្ថភាពប្រយុទ្ធរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការវិនិច្ឆ័យនេះ លោក Burns គិតថា លោក Xi Jingping និងមេដឹកនាំយោធារបស់លោក នៅតែមិនទាន់ច្បាស់ឡើយថាតើការលុកលុយលើតៃវ៉ាន់ជោគជ័យ ឬក៏អត់នោះ ហើយសហរដ្ឋអាមេរិកត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបំណងប្រាថ្នារបស់លោក Xi ដើម្បីគ្រប់គ្រងតៃវ៉ាន់ ទោះបីជាជម្លោះយោធាមិនអាចចៀសរួចក៏ដោយ ។

ទោះបីជាចិន គំរាមជាច្រើនដងក៏ដោយ តែតៃវ៉ាន់ គឺតែងតែទទួលបានការគាំទ្រពីអាមេរិក ខណៈលោកប្រធានាធិបតី Joe Biden ក៏បាននិយាយដែរថា កងកម្លាំងអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនព្យាយាមលុកលុយ ។

តាមប្រវត្តិសាស្ត្រ តៃវ៉ាន់ និងចិនបានបែកបាក់គ្នានៅឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិលដែលបានបញ្ចប់ដោយបក្សកុម្មុយនិស្តគ្រប់គ្រងដីគោក ។ ចំណែកតៃវ៉ាន់ តាំងខ្លួនជាប្រទេសអធិបតេយ្យមួយ ប៉ុន្តែ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ ឬ​ប្រទេស​ធំៗ​ណាមួយ​ឡើយ ដោយទើបឆ្នាំ ១៩៧៩ ប្រធានាធិបតីអាមេរិកទី ៣៩ លោក Jimmy Carter ទទួលស្គាល់ជាផ្លូវការនូវទំនាក់ទំនងជាមួយតៃវ៉ាន់ ។

ជាចុងក្រោយលោក Burns បញ្ជាក់ថា ការគាំទ្ររបស់អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបសម្រាប់អ៊ុយក្រែន ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីមក អាចជាការរារាំងដ៏មានសក្តានុពលដល់មន្ត្រីចិននាពេលនេះ ប៉ុន្តែហានិភ័យនៃការវាយប្រហារលើកោះតៃវ៉ាន់នៅតែអាចកើតមានឡើងគ្រប់ពេល ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ ABC

ចុចអាន ៖ លោក Medvedev ថា ៨០ ឆ្នាំមកនេះ រុស្ស៊ី ជួបពិភពសត្រូវគ្រប់បែបយ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម