Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា ១០០ ឆ្នាំទៀត ការផ្សះផ្សាជាមួយ រុស្ស៊ី ក៏មិនអាចទៅរួចដែរ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយកាលពីថ្ងៃអាទិត្យថា ការផ្សះផ្សារវាងទីក្រុងមូស្គូ និងទីក្រុងកៀវ គឺមិនអាចធ្វើទៅរួចនោះទេ ទោះបីជា ១០០ ឆ្នាំទៀតក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Denys Shmyhal បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Focus ថា “ការផ្សះផ្សា ក៏ដូចជាកិច្ចសហប្រតិបត្តិការណាមួយរបស់រុស្ស៊ីជាមួយអ៊ុយក្រែន គឺមិនអាចកើតក្នុងរយៈពេល ១០០ ឆ្នាំខាងមុខទេ ។ រុស្ស៊ីត្រូវតែជាអ្នកផ្លាស់ប្ដូរមុន ហើយត្រូវប្រាកដជាប្រទេសប្រជាធិបតេយ្យ គ្មានយោធា និងរំសាយអាវុធនុយក្លេអ៊ែរជាដើម” ។

ទន្ទឹមនោះ លោក Shmyhal ក៏បាននិយាយផងដែរថា ការបង្កកជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ដើម្បីបញ្ឈប់ការបង្ហូរឈាមបន្ថែមទៀត គឺមិនអាចទទួលយកបាននៅលើផ្នែកនៃអ៊ុយក្រែន ព្រោះវានឹងចូលទៅក្នុងដៃរបស់រុស្ស៊ី ហើយនាំទៅរកសង្រ្គាមដ៏ធំមួយទៀត ។

បន្ថែមពីនេះ លោក Shmyhal ក៏បាន​បដិសេធ​បន្ថែម​ទៀត​អំពី​លទ្ធភាព​ដែល​អ៊ុយក្រែន​ប្រគល់​ទឹកដី​ណា​មួយ​របស់​ខ្លួន​ទៅ​ឲ្យ​រុស្ស៊ី ដោយលោកលើកឡើង​ថា ​“សង្គម​របស់យើងនឹង​មិន​អនុញ្ញាត​ឲ្យ​មាន​រឿង​នេះដាច់ខាត ។ មនុស្ស​ល្អ​បំផុត​របស់​យើង​រាប់​ពាន់​នាក់​បាន​ស្លាប់ ហើយយើងមិនអាច​ស្វែង​រក​ការ​សម្រុះសម្រួលណាមួយ​ជាមួយ​ភេរវករកំពុងលុកលុយ និង​ធ្វើ​បាប​ពិភពលោក​ទាំង​មូលនោះទេ” ។

ជាចុងក្រោយលោកនាយករដ្ឋមន្ត្រីរូបនេះរំឭកថា ​“ការសម្របសម្រួលដ៏ល្អតែមួយគត់ គឺការដកទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែនក្នុងព្រំដែនឆ្នាំ ១៩៩១ ។ រុស្ស៊ីត្រូវតែបញ្ឈប់ការបាញ់ប្រហារ បញ្ឈប់ការលុកលុយ និងចាកចេញពីទឹកដីរបស់យើង ហើយខ្ញុំ​ជឿ​ថា ការ​ផ្លាស់​ប្តូរ ក៏ដូច​ជា​ការ​សម្រុះ​សម្រួលព្រំដែនបែបនេះ ក៏​មិន​អាច​ទទួល​យក​បាន​សម្រាប់​អឺរ៉ុប​ផង​ដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម