ព័ត៌មានអន្ដរជាតិ
សេតវិមាន៖ អាមេរិក ចាំបាច់ត្រូវមានទំនាក់ទំនងយោធាជាមួយ ចិន ដើម្បីចៀសវាងការកើនឡើងភាពតានតឹង
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិកជឿជាក់ថា វាមានសារសំខាន់ណាស់ ក្នុងការរក្សាបណ្តាញទំនាក់ទំនងយោធាជាមួយប្រទេសចិន ដើម្បីធានាស្ថិរភាព។

ក្នុងបទសម្ភាសនៃកម្មវិធី “Meet the Press” របស់ទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យទី២៦ខែកុម្ភៈ លោក Sullivan បាននិយាយថា “មែនហើយ យើងបាននិយាយម្តងហើយម្តងទៀតថា យើងត្រូវមានបណ្តាញទំនាក់ទំនងយោធា ដើម្បីចៀសវាងការកើនឡើងភាពតានតឹង ចៀសវាងការភ្ញាក់ផ្អើល ចៀសវាងកំហុស ហើយវាជារឿងអកុសលដែលក្រសួងការពារជាតិចិន បានបដិសេធទទួលការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin”។
លោកបានបញ្ជាក់ថា ទំនាក់ទំនងកម្រិតខ្ពស់ ត្រូវបានរក្សាជាមួយប្រទេសចិន ហើយរំលឹកថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយជាមួយនាយកការិយាល័យកិច្ចការបរទេសកណ្តាលរបស់ចិន លោក Wang Yi នៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីចុងសប្តាហ៍មុន។

លោក Sullivan បន្តថា “ដូច្នេះ វាមិនមែនថា ខ្សែទំនាក់ទំនងត្រូវបានកាត់ផ្តាច់ទាំងអស់នោះទេ ។ យ៉ាងណា យើងមិនមានការដោះដូររវាងយោធានិងយោធា ដែលយើងគិតថា ចាំបាច់ដើម្បីធានាស្ថិរភាពនោះទេ”។
កាលពីដើមខែកុម្ភៈ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយថា ទីក្រុងប៉េកាំង បានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការហៅទូរស័ព្ទរវាងលោក Austin និងសមភាគីចិនលោក Wei Fenghe បន្ទាប់ពីយោធាអាមេរិក បាញ់ទម្លាក់បាឡុងចិននៅក្នុងដែនអាកាសអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក ព្រមានហើយព្រមានទៀត កុំឲ្យចិន ផ្តល់សព្វាវុធសាហាវ ទៅ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ