ព័ត៌មានអន្ដរជាតិ
កងទ័ពចិន ប្រុងជើងការខ្ពស់ ក្រោយយន្តហោះចារកម្មអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
អ្នកនាំពាក្យកងទ័ពចិន បាននិយាយថា ការហោះហើរនាពេលថ្មីៗនេះ របស់យន្តហោះចារកម្មអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន China Daily កាលពីថ្ងៃចន្ទទី២៧ខែកុម្ភៈ។

យន្តហោះល្បាតប្រឆាំងនាវាមុជទឹក និងឈ្លបយកការណ៍ P-8A Poseidon បានហោះកាត់ច្រកសមុទ្រដែលពុះចែកចិនដីគោក និងកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ បន្ទាប់មក ចិនក៏បានបញ្ជូនយន្តហោះ Su-27 ទៅហោះតាមដាននៅតាមផ្លូវរបស់វា។
វរសេនីយ៍ឯក Shi Yi អ្នកនាំពាក្យនៃបញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយថា ទង្វើនេះបានធ្វើឲ្យខូចដល់ស្ថានភាពក្នុងតំបន់ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ លោកបន្ថែមថា យោធាចិន កំពុងប្រុងជើងការខ្ពស់ ក្នុងការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងអាមេរិកក្នុងតំបន់ បានទទួលស្គាល់ការធ្វើសមយុទ្ធនេះ។ បញ្ជាការដ្ឋានកងនាវាចរទី៧ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកនឹងបន្តហោះហើរ បើកនាវា និងប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត រួមទាំងក្នុងច្រកសមុទ្រតៃវ៉ាន់ផងដែរ”។
ត្រលប់ទៅខែមិថុនាឆ្នាំ២០២២ សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះ P-8A ចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ ភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំងដាក់ពង្រាយយន្តហោះចំនួន២៩គ្រឿងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) ដែលប្រកាសដោយខ្លួនឯង របស់តៃវ៉ាន់។

គួរបញ្ជាក់ថា ទំនាក់ទំនងចិន-អាមេរិក កំពុងជួបប្រទះភាពតានតឹងកាន់តែខ្លាំងឡើងៗ ដោយសារតែរឿងអាស្រូវ “បាឡុងចារកម្ម”។
បាឡុងកម្ពស់ខ្ពស់របស់ចិន បានឆ្លងកាត់ទ្វីបអាមេរិកនៅចុងខែមករា និងដើមខែកុម្ភៈ។ យ៉ាងណាក្តី ទីក្រុងប៉េកាំងធានាថា វាគឺជាយានពិនិត្យអាកាសធាតុដែលហោះខុសផ្លូវ ខណៈមន្ទីរបញ្ចកោណអះអាងថា វាគឺជាផ្នែកនៃបណ្តាញឃ្លាំមើលដ៏ធំនៃយានចារកម្ម ហើយបានបាញ់ទម្លាក់វា។
ដោយសាររឿងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលុបចោលគម្រោងធ្វើដំណើរទៅកាន់ប្រទេសចិន ខណៈទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា “ប្រតិកម្មហួសហេតុពេក”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សេតវិមាន៖ អាមេរិក ចាំបាច់ត្រូវមានទំនាក់ទំនងយោធាជាមួយ ចិន ដើម្បីចៀសវាងការកើនឡើងភាពតានតឹង

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច