Connect with us

ព័ត៌មានអន្ដរជាតិ

អតីតប្រធានធនាគារចិន Merchants Bank ត្រូវចោទប្រកាន់ពីបទ ស៊ីសំណូក

បានផុស

នៅ

លោក Tian Huiyu អតីតប្រធានធនាគារចិន Merchants Bank ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក និងរំលោភអំណាច។ នេះបើតាមការបញ្ជាក់ពីរដ្ឋអាជ្ញាកំពូលរបស់ប្រទេសចិន នៅថ្ងៃអង្គារទី២៨ខែកុម្ភៈ។

លោក Tian Huiyu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋអាជ្ញាកំពូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Tian ដែលក៏ជាអតីតលេខាបក្សរបស់ធនាគារខាងលើផងដែរនោះ បានរំលោភលើមុខតំណែងរបស់គាត់នៅក្នុងធនាគារ និងតួនាទីមុនៗ ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកដទៃជាថ្នូរនឹងសូកប៉ាន់ដ៏ច្រើនលើសលប់។

សេចក្តីថ្លែងការណ៍បន្តថា លោក Tian ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទចូលរួមក្នុងសកម្មភាពជួញដូរមូលបត្រដោយខុសច្បាប់  និងធ្វើឲ្យព័ត៌មានផ្ទៃក្នុង ត្រូវលេចធ្លាយ។

ធនាគារចិន Merchants Bank

លោក Tian អាយុ៥៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែតុលាឆ្នាំមុន។ បក្ស​កុម្មុយនិស្ត បាន​បណ្តេញគាត់​ចេញ ហើយដក​តំណែង​សាធារណៈ​នៅ​ដើម​ខែ​នោះ។

មុនពេលចូលរួមជាមួយធនាគារចិន Merchants Bank ក្នុងឆ្នាំ២០១៣, លោក Tian បានបម្រើតួនាទីជាអ្នកគ្រប់គ្រងនៅក្នុងធនាគារចិន Construction Bank របស់រដ្ឋ និងធនាគារ Cinda Asset Management៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ធនាគារពិភពលោក ប៉ាន់ប្រមាណទំហំនៃការខូចខាតរបស់តួកគី ក្រោយរញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម