Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហាកំហាប់ខ្យល់ពុលនៅបាងកក នឹងកាន់តែអាក្រក់ទៅៗ ក្នុងខែនេះ (មានវីដេអូ)

បានផុស

នៅ

មជ្ឈមណ្ឌលកាត់បន្ថយការបំពុលខ្យល់របស់ប្រទេសថៃ (CAPM) កាលពីដើមសប្តាហ៍នេះបានបង្ហាញថា ការបំពុលដោយអ័ព្ទដែលប្រទេសប្រឈមមុខ ជាពិសេសនៅតំបន់ភាគខាងជើង នឹងកាន់តែអាក្រក់ទៅៗក្នុងខែមីនានេះ ខណៈទីក្រុងបាងកក និងខេត្តនៅជាប់នោះ នឹងជួបប្រទះកំហាប់ខ្យល់ពុល PM2.5 ក្នុងកម្រិតខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CAPM រាយការណ៍ថា គុណភាពខ្យល់នៅ២៥ទីតាំងទូទាំងប្រទេស គឺស្ថិតក្នុងកម្រិតមិនល្អ ដោយសារតែ PM2.5 បានកើនលើសកម្រិតសុវត្ថិភាព ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

នៅទីក្រុងបាងកក និងតំបន់ជុំវិញនោះ កម្រិត PM2.5 គឺមានប្រហែល ២៧ ទៅ ៥៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ ទន្ទឹមនោះ កម្រិត PM2.5 នៅភាគខាងជើង គឺប្រែប្រួលពី២៩ទៅ១០០មីក្រូក្រាមក្នុងមួយម៉ែត្រគូប ខណៈ២២ទីតាំង ប្រឈមនឹងកម្រិតមិនល្អ។ ចំណែកនៅតំបន់ភាគឦសាន កម្រិតគឺមានពី ២៤ទៅ ៥២មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់ CAPM, កម្រិត PM2.5 នៅតំបន់ភាគខាងកើត និងភាគខាងត្បូងប្រទេសថៃ គឺស្ថិតក្នុងកម្រិតមធ្យម។

នាយកដ្ឋានគ្រប់គ្រងការបំពុលព្យាករថា ការបំពុលដោយផ្សែងអ័ព្ទនៅទីក្រុងបាងកក និងទីក្រុងជាប់គ្នា ព្រមទាំងខេត្តភាគខាងជើងចំនួន ១៧ នឹងកាន់តែអាក្រក់ ក្នុងសប្តាហ៍ដំបូងនៃខែនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ទីក្រុងបាងកក មើលលែងចង់ឃើញហើយ ដោយសារកំហាប់ខ្យល់ពុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម