ព័ត៌មានអន្ដរជាតិ
Elon Musk ឡើងអង្គុយកៅអីជាមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក ជំនួសគ្រួសារ LV វិញ
បន្ទាប់ពីធ្លាក់ខ្លួនក្លាយជាមហាសេដ្ឋីលំដាប់លេខ ២ របស់ពិភពលោកមិនបានប៉ុន្មានផង ពេលនេះ លោក Elon Musk ឡើងមកអង្គុយកៅអីកំពូលតារាងវិញ ជាអ្នកមានទ្រព្យសម្បត្តិលំដាប់លេខ ១ ជំនួសគ្រួសារ LV ។

បើយោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ការកើនឡើងនៅក្នុងភាគហ៊ុន Tesla បានលើក Elon Musk ត្រឡប់ទៅអង្គុយកៅអីកំពូលជាមហាសេដ្ឋីមានជាងគេបំផុតវិញ ។ ដោយគិតត្រឹមថ្ងៃចន្ទ ទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk មានប្រហែល ១៨៧.១ ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់គ្រួសារមហាសេដ្ឋី Bernard Arnault នៃម៉ាកយីហោ LV មានត្រឹមតែ ១៨៥.៣ ពាន់លានដុល្លារប៉ុណ្ណោះ ។
ភាគហ៊ុន Tesla បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន គឺចំពេលដែល Elon Musk មានបញ្ហាក្នុងការទិញ Twitter និងការធ្លាក់ចុះទីផ្សារកាន់តែខ្លាំងនៅក្នុងបច្ចេកវិទ្យា ខណៈទើបតែឆ្នាំ ២០២៣ នេះទេដែលភាគហ៊ុន Tesla បានងើបឡើងវិញ ។

គួរបញ្ជាក់ថា មុនឡើងមកលំដាប់កំពូលមួយនេះ Elon Musk ក៏ជួបកំណត់ត្រាអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តផងដែរ គឺការបាត់បង់ទ្រព្យសម្បត្តិដ៏ធំបំផុតរបស់លោក ដែលមានចំនួន ២០០ ពាន់លានដុល្លារកាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ អតីតប្រធានធនាគារចិន Merchants Bank ត្រូវចោទប្រកាន់ពីបទ ស៊ីសំណូក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ