ព័ត៌មានអន្ដរជាតិ
អាមេរិក ទទួលស្គាល់ថា ខ្លួនពិបាកតាមដានសព្វាវុធ ដែលបញ្ជូនទៅអ៊ុយក្រែន (មានវីដេអូ)
របាយការណ៍សម្ងាត់មួយមួយកាលពីឆ្នាំមុនបានរកឃើញថា មន្ទីរបញ្ចកោណ មិនអាចទទួលបានព័ត៌មានលើសព្វាវុធតម្លៃរាប់សិបពាន់លានដុល្លារ ដែលបញ្ជូនទៅអ៊ុយក្រែនបានទេ។ ព័ត៌មានលម្អិតនៃរបាយការណ៍នេះ ត្រូវបានបង្ហាញដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារទី២៨ខែកុម្ភៈ។

ថ្លែងក្នុងសវនាការនៃគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភា នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ អគ្គអធិការកិច្ចមន្ទីរបញ្ចកោណលោក Robert Storch បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានបែងចែកជំនួយក្នុងទំហំទឹកប្រាក់ ១១៣ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីជម្លោះនៅទីនោះចាប់ផ្តើមកាលពីខែកុម្ភៈ ដោយប្រហែល ៦០% នៃជំនួយនោះ ត្រូវបានផ្តល់ទៅឲ្យយោធារបស់ទីក្រុងកៀវ។
លោក Storch ត្រូវបានគេប្រគល់ភារកិច្ចដើម្បីធានាថា ជំនួយនេះត្រូវបានគណនានិងមិនបាត់បង់ទៅដោយខ្ជះខ្ជាយ ក្លែងបន្លំ ឬរំលោភបំពាន ហើយលោកបានបដិសេធនិយាយថាតើក្រុមរបស់លោកបានជួបប្រទះអំពើពុករលួយឬក៏អត់នៅក្នុងប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ លោក Mike Johnson បានបញ្ជាក់ថា របាយការណ៍ពីការិយាល័យរបស់ Storch កាលពីខែតុលាឆ្នាំមុន បានរកឃើញថា មន្ទីរបញ្ចកោណមិនអាចអនុវត្តការត្រួតពិនិត្យការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនស្របតាមគោលនយោបាយរបស់ខ្លួនបានទេ។
ការត្រួតពិនិត្យការចែកចាយអាវុធបែបនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់ត្រួតពិនិត្យការនាំចេញសព្វាវុធឆ្នាំ១៩៩៦។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានអះអាងកាលពីខែមករាថា រដ្ឋបាលលោក Biden មិនបានឃើញសញ្ញាណាមួយដែលថាជំនួយយោធា ឬជំនួយសេដ្ឋកិច្ច បានធ្លាក់ចូលទៅក្នុងអំពើពុករលួយគ្រប់ប្រភេទនៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ យ៉ាងណាក្តី ឯកសារចុងក្រោយនេះ ហាក់ដូចជាចង់បង្ហាញថា អាវុធជាញឹកញាប់បានបាត់នៅពេលចែកចាយ។
របាយការណ៍ឆ្នាំមុន ដែលគាំទ្រដោយអង្គការលើកលែងទោសអន្តរជាតិ បានអះអាងថា អាវុធរបស់លោកខាងលិចតិចជាង ៣០% ប៉ុណ្ណោះ ដែលបានទៅដល់សមរភូមិជួរមុខអ៊ុយក្រែន។ មន្ត្រីអាមេរិក និងកាណាដាបានសារភាពនៅពេលនោះថា ពួកគេមិនដឹងថាអាវុធទាំងនោះភាគច្រើនធ្លាយទៅដល់ទីណានោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីក្រុងមូស្គូចោទអាមេរិក ថា កំពុងរៀបចំប្រើសារធាតុគីមីពុល នៅអ៊ុយក្រែន ដើម្បីទម្លាក់កំហុសដាក់រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ