Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ចោទលោកខាងលិចថា ប្រើក្រុមជ្រុលនិយម ប្រឆាំងរុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសលោកខាងលិចមិនដែលងាករេពីការប្រើក្រុមជ្រុលនិយមប្រឆាំងនឹងរុស្ស៊ីទេ ហើយពួកគេកំពុងធ្វើដូច្នេះទៀតក្នុងអំឡុងពេលមានជម្លោះនៅអ៊ុយក្រែន។ លោក​​អះអាង​ថា ចារកម្ម​បស្ចិមប្រទេស ​មាន​បំណង​បង្កើតក្រុមភេរវជន​នៅ​ក្នុង​ប្រទេស​រុស្ស៊ីឡើងវិញ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពូទីន បាននិយាយខណៈធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សានៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារទី២៨ខែកុម្ភៈថា ការប្រឆាំងនឹងការគំរាមកំហែងភេរវកម្មនេះនៅតែជាកិច្ចការបន្ទាន់សម្រាប់រុស្ស៊ី។

លោកនិយាយថា “​មួយ​ឆ្នាំ​កន្លង​ទៅ ចំនួន​នៃ​ឧក្រិដ្ឋកម្ម​បែប​នេះ ​បាន​កើន​ឡើង ដែល​ច្បាស់​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​របស់​ទីក្រុងកៀវ ក្នុង​ការ​ប្រើ​វិធី​ភេរវកម្ម។ យើង​ដឹង​ច្បាស់​អំពី​រឿង​នោះ។ ពួកគេបានប្រើប្រាស់វានៅ Donbass អស់រយៈពេលជាយូរមកហើយ”។

លោកប្រធានាធិបតីបន្តថា ប្រទេសលោកខាងលិចដែលគាំទ្រទីក្រុងកៀវក្នុងជម្លោះប្រឆាំងនឹងទីក្រុងមូស្គូ មិនដែលងាករេពីការប្រើប្រាស់ទាំងរ៉ាឌីកាល់ និងក្រុមជ្រុលនិយមដើម្បីផលប្រយោជន៍របស់ពួកគេឡើយ បើទោះបីជាពួកគេធ្វើសេចក្តីថ្លែងការណ៍ខ្លាំងៗ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិក៏ដោយ។ ពួកគេតែងតែប្រើអ្វីដែលមាននៅក្នុងដៃ ប្រឆាំងនឹងយើង។ ពួកគេប្រើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន។ វា​តែង​តែ​បែប​នេះ ហើយ​វា​នៅ​តែ​ដដែល”។

ស្របពេលជាមួយគ្នានោះ លោកបានព្រមានថា ចារកម្មលោកខាងលិច កំពុងធ្វើការប៉ុនប៉ងដ៏សកម្មនាពេលបច្ចុប្បន្ន ដើម្បីស្ដារកោសិកាភេរវករនៅក្នុងប្រទេសរុស្ស៊ីឡើងវិញ។

គួរបញ្ជាក់ជាថ្មី លោក ពូទីន ធ្លាប់បានស្តីបន្ទោសអ៊ុយក្រែនថា ប្រើប្រាស់ “កលល្បិចភេរវករ” បន្ទាប់ពីការផ្ទុះនៅលើស្ពាន គ្រីមៀ កាលពីដើមខែតុលា។

រឿងនោះ បានបង្កឲ្យមានការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅយោធារបស់អ៊ុយក្រែន ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស និងធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់សមត្ថភាពការពារដែនអាកាសរបស់ទីក្រុងកៀវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន គូសបញ្ជាក់អំពីបញ្ហារបស់រុស្ស៊ី ជាមួយ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ នាទីutes មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ព័ត៌មានជាតិ៧ នាទីutes មុន

ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន នាំគ្នាទៅកាត់ឆុងរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្ដីសុខ នៅវត្តភ្នំ

សន្តិសុខសង្គម១០ នាទីutes មុន

សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក បានបន្តទៅតុលាការកំពូល បន្ទាប់ពីម្ដាយជនជាប់ចោទប្ដឹងសារទុក្ខ

ជីវិតកម្សាន្ដ១១ នាទីutes មុន

លោក លៀក លីដា បញ្ជាក់ថា ក្រុមការងារខ្លួន មានបច្ចេកទេសក្នុងការតាមចាប់អ្នកលួចថតចម្លងរឿង

ជីវិតកម្សាន្ដ១៧ នាទីutes មុន

Zhao Wei តបទៅអតីតស្វាមីវិញ ក្រោយពាក់ព័ន្ធរឿងលុយកាក់ និងការជួញដូរមនុស្ស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម