Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជា និងប្រទេសចំនួន ២៩ទៀត ចូលរួមសមយុទ្ធ “ពស់វែកមាស”​ នៅថៃ (មានវីដេអូ)

បានផុស

នៅ

កងទ័ពជាង ៧០០០នាក់ មកពីប្រទេសចំនួន៣០ កំពុងចូលរួមក្នុងសមយុទ្ធ ពស់វែកមាសឆ្នាំ២០២៣ ដឹកនាំដោយប្រទេសថៃ និងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារទី២៨ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកសមយុទ្ធនេះ ត្រូវបានធ្វើឡើងរួមគ្នាក្រោមអធិបតីភាព អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិថៃនាយឧត្តមសេនីយ៍ Chalermpol Srisawat, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Robert F Godec និងប្រមុខទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក John C Aquilino។

នេះជាឆ្នាំដំបូងហើយ ដែលសមយុទ្ធ “ពស់វែកមាស” រួមបញ្ចូលការបណ្តុះបណ្តាលសម្រាប់គ្រោះមហន្តរាយអវកាស។

ប្រទេស​ចំនួន​ប្រាំពីរ​ដែល​ចូល​រួម​ក្នុង​សម​យុទ្ធ​សង្គ្រាម​ធំ​គឺមាន​ថៃ សហរដ្ឋអាមេរិក សិង្ហបុរី ជប៉ុន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី។

ចណែកប្រទេស​ចិន ឥណ្ឌា និង​អូស្ត្រាលី​កំពុង​ចូលរួម​ក្នុង​សមយុទ្ធ​ជំនួយ​មនុស្សធម៌ ខណៈ​ប្រទេស​សង្កេតការណ៍​ទាំង​១០​មាន​កម្ពុជា ឡាវ ប្រេស៊ីល ប៉ាគីស្ថាន វៀតណាម អាល្លឺម៉ង់ ស៊ុយអែត ក្រិក គុយវ៉ែត និង​ស្រីលង្កា។

គួរបញ្ជាក់ថា ពស់វែកមាស គឺជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលរៀបចំក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ ដោយកងកម្លាំងប្រដាប់អាវុធថៃ និងទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក។

កម្មវិធីនេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងយោធាក្នុងចំណោមប្រទេសដែលចូលរួម និងបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងលើគ្រប់ទិដ្ឋភាពរួមមាន ដីគោក សមុទ្រ ផ្លូវអាកាស អ៊ីនធឺណិត និងលំហអវកាស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ អាមេរិក បញ្ជាក់ពេលវេលាធ្វើសមយុទ្ធយោធា “ពស់វែកមាស” ជាមួយ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លោក សៅ សុខា៖ កម្ពុជារីកចម្រើន ជីវភាពពលរដ្ឋប្រសើរពីមួយទៅមួយថ្ងៃ គឺព្រោះតែមានសន្តិភាពពេញលេញ

ព័ត៌មានជាតិ៦ នាទីutes មុន

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

សេដ្ឋកិច្ច៦ នាទីutes មុន

អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អបុណ្យចូលឆ្នាំខ្មែរ កំពុងតែមានតម្រូវការខ្ពស់

វប្បធម៌ ជំនឿ២៦ នាទីutes មុន

រូបចម្លាក់ ស្ពៃក្តោប ជាបន្លែ​ហុងស៊ុយអាចទាក់ទាញទ្រព្យសម្បត្តិ និងសំណាងល្អ

ចរាចរណ៍២៧ នាទីutes មុន

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម អប់រំផ្សព្វផ្សាយច្បាប់ ជូនពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិ ៧១ សេ

Sokha Hotels

ព័ត៌មានពេញនិយម