ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកគ្នា ស្លាប់និងរបួសមនុស្សជាង ១០០នាក់ នៅ ក្រិក (មានវីដេអូ)
មនុស្សចំនួន២៦នាក់បានស្លាប់ និង៨៥នាក់រងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿង បុកគ្នាក្នុងប្រទេសក្រិក នៅថ្ងៃពុធទី០១ខែមីនានេះ។

លោក Konstantinos Agorastos អភិបាលតំបន់ Thessaly បាននិយាយប្រាប់ទូរទស្សន៍ SKAI ថា រថភ្លើងទាំងពីរ ដែលមួយជារថភ្លើងដឹកអ្នកដំណើរ ធ្វើដំណើរចេញពីទីក្រុង អាថែន ទៅកាន់ទីក្រុង Thessaloniki ភាគខាងជើង និងមួយគ្រឿងទៀតជារថភ្លើងដឹកទំនិញចេញពីទីក្រុង Thessaloniki ទៅទីក្រុង Larissa បានបុកគ្នានៅខាងក្រៅទីក្រុង Larissa កណ្តាលប្រទេសក្រិក។
លោកនិយាយថា អ្នកដំណើរប្រហែល២៥០នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាពទៅកាន់ទីក្រុង Thessaloniki។

Angelos Tsiamouras អ្នកដំណើរម្នាក់បានប្រាប់ ERT ថា “វាដូចជាការរញ្ជួយដី។ អ្នកទាំងអស់គ្នាភ័យខ្លាំង ហើយនាំគ្នាស្រែក”។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានមនុស្សប្រហែល ៣៥០នាក់កំពុងធ្វើដំណើរនៅលើរថភ្លើងដឹកអ្នកដំណើរ។

អ្នកពន្លត់អគ្គិភ័យប្រហែល១៥០នាក់, រថយន្តសង្គ្រោះ៤០គ្រឿង និងប៉ូលិសរាប់សិបនាក់កំពុងស្ថិតនៅកន្លែងកើតហេតុ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ