ព័ត៌មានអន្ដរជាតិ
បក្សកុម្មុយនិស្ត ចិន អនុម័តបញ្ជីឈ្មោះបេក្ខជនសម្រាប់កាន់មុខតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាល
គណបក្សកុម្មុយនិស្តចិនបានអនុម័តបញ្ជីឈ្មោះបេក្ខជនសម្រាប់មុខតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាល ដើម្បីត្រៀមដាក់សម្រេចនៅក្នុងសភាប្រជាជន (NPC) នាពេលខាងមុខនេះ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា បក្សកុម្មុយនិស្តចិនបានបញ្ចប់សម័យប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាលកាលពីថ្ងៃអង្គារ បន្ទាប់ពីរៀបចំឡើងរយៈពេល ៣ ថ្ងៃ ខណៈព័ត៌មានលម្អិតណាមួយមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែមនុស្សជំនិតៗរបស់លោកប្រធានាធិបតី Xi Jinping អាចនឹងត្រូវបានតែងតាំងឲ្យកាន់តំណែងសំខាន់ៗនៅក្នុងសភាប្រជាជនចិន ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ ។
ទន្ទឹមនោះ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា សមាជិកជាច្រើននៃថ្នាក់ដឹកនាំ រួមទាំងតំណែងនាយករដ្ឋមន្ត្រីទំនងជាត្រូវបានជំនួសនៅឯកិច្ចប្រជុំនេះ បន្ទាប់ពីការចាប់ផ្តើមអាណត្តិទី ៣ ដែលមិនធ្លាប់មានពីមុនមករបស់លោក Xi ជាមេដឹកនាំបក្សកុម្មុយនិស្តកាលពីឆ្នាំមុន ។

ក្នុងនោះលោក Li Qiang អាចនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Li Keqiang ដោយសារតែអតីតមន្ត្រីបក្សកុម្មុយនិស្តកំពូល នៃទីក្រុងសៀងហៃរូបនេះ គឺជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ហើយបច្ចុប្បន្នលោកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការដឹកនាំគណបក្ស ។
ជាចុងក្រោយ អ្នកសង្កេតការណ៍ក៏និយាយដែរថា ចំណែកលោក Han Zheng ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ក៏ទំនងជានឹងក្លាយជាអនុប្រធានាធិបតីថ្មីរបស់ចិនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន កំពុងតាមដានជំនួបរវាង ចិន ជាមួយសម្ព័ន្ធមិត្ត រុស្ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ