ព័ត៌មានអន្ដរជាតិ
FBI ចេញមុខអះអាងថា វីរុសកូវីដ១៩ ទំនងធ្លាយចេញពីមន្ទីរពិសោធន៍ចិន
នាយក FBI លោក Christopher Wray បានអះអាងថា តាមការវាយតម្លៃរបស់ការិយាល័យនេះ វីរុសកូវីដ១៩ ទំនងជាមានប្រភពចេញពីការលេចធ្លាយពីមន្ទីរពិសោធន៍របស់រដ្ឋាភិបាលចិន។

ការអះអាងនេះកើតឡើង បន្ទាប់ពីមានរបាយការណ៍ទាក់ទងរបស់នាយកដ្ឋានថាមពល ដែលក៏បានចោទប្រកាន់ផងដែរថា មេរោគនេះ អាចលេចចេញពីមន្ទីរពិសោធន៍។
ក្នុងបទសម្ភាសរបស់ Fox News ដែលចាក់ផ្សាយនៅថ្ងៃពុធទី០១ខែមីនានេះ លោក Wray ត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើប្រភពដើមនៃវិបត្តិសុខភាពពិភពលោក ហើយលោកបានឆ្លើយតបថា ទីភ្នាក់ងាររបស់លោកមានទំនុកចិត្តថា មេរោគនេះគឺធ្លាយចេញពីមន្ទីរពិសោធន៍នៅទីក្រុង Wuhan ប្រទេសចិននាចុងឆ្នាំ២០១៩។

លោកនិយាយថា “ពិតណាស់ ពេលខ្លះ FBI បានវាយតម្លៃថា ប្រភពដើមនៃជំងឺរាតត្បាតទំនងជាឧប្បត្តិហេតុមន្ទីរពិសោធន៍ដែលអាចកើតមាននៅទីក្រុង Wuhan។ នៅទីនេះអ្នកកំពុងនិយាយអំពីការលេចធ្លាយចេញពីមន្ទីរពិសោធន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន”។ លោក Wray បន្ថែមថា មេរោគនេះបានសម្លាប់ជនជាតិអាមេរិករាប់លាននាក់ ហើយនោះជាអ្វីដែលច្បាស់ថា សមត្ថភាពនោះត្រូវបានបង្កើតឡើងសម្រាប់រឿងនេះ”។
ស្របពេលជាមួយគ្នានោះដែរ លោក Wray បានបន្តចោទប្រកាន់រដ្ឋាភិបាលចិនថា បានព្យាយាមយ៉ាងអស់ពីសមត្ថភាពដើម្បីរារាំងការស៊ើបអង្កេតរបស់ទីភ្នាក់ងារសហព័ន្ធអាមេរិក និងដៃគូបរទេស។

គួរបញ្ជាក់ថា ក្រុមមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២១ ដើម្បីស៊ើបអង្កេតប្រភពដើមនៃមេរោគនេះ ដោយទីបំផុតបានសន្និដ្ឋានថា ទ្រឹស្តីលេចធ្លាយចេញមន្ទីរពិសោធន៍គឺមិនទំនងទាល់តែសោះ។
ទីក្រុងប៉េកាំងបានច្រានចោលការអះអាងនៃការលេចធ្លាយនថាជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន និងជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខូចមុខមាត់អន្តរជាតិរបស់ប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីក្រុងអ៊ូហានប្រែមុខមាត់ថ្មី ក្រោយបិទខ្ទប់ ដោយសារ កូវីដ រយៈពេល ៣ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ