Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់រងគ្រោះដោយរញ្ជួយដីនៅស៊ីរី ពេលនេះផ្ទុះជំងឺអាសន្នរោគ បណ្តាលឲ្យមនុស្សស្លាប់ទៀត

បានផុស

នៅ

ក្រុមសង្គ្រោះបន្ទាន់នៅក្នុងតំបន់កាន់កាប់ដោយក្រុមប្រឆាំងបាននិយាយថា មនុស្សពីរនាក់បាត់បង់ជីវិតដោយសារជំងឺអាសន្នរោគនៅភាគពាយ័ព្យប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានវាយប្រហារតំបន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគិតពីចំនួនអ្នកស្លាប់សរុបដោយសារជំងឺអាសន្នរោគនៅភាគពាយ័ព្យ ចាប់តាំងពីការផ្ទុះឡើងកាលពីឆ្នាំមុនមក ឥឡូវនេះគឺបានកើនឡើងដល់២២នាក់ហើយ ខណៈករណីមិនស្លាប់ចំនួន៥៦៨នាក់ផ្សេងទៀត ត្រូវបានរាយការណ៍។ នេះបើតាមការបញ្ជាក់ពីក្រុមការពារស៊ីវិលស៊ីរី ដែលត្រូវបានគេស្គាល់ថាជា ក្រុមមួកស។

ក្រុមនេះបានបង្ហោះ Twitter ថា “ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទឹក និងលូបន្ទាប់ពីគ្រោះរញ្ជួយដី បានបង្កើនលទ្ធភាពនៃការផ្ទុះឡើងជំងឺអាសន្នរោគ”។

ការរញ្ជួយដី ក៏បានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗផងដែរ​ នៅក្នុងជំរំជនភៀសខ្លួនក្នុងតំបន់ ដែលខ្វះអនាម័យ និងលទ្ធភាពទទួលបានទឹកស្អាតរួចទៅហើយ។

គួរបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺអាសន្នរោគ ត្រូវបានផ្សារភ្ជាប់ជាលើកដំបូងនៅក្នុងខែកញ្ញាទៅនឹងទឹកកខ្វក់នៅជិតទន្លេ Euphrates។ ចាប់តាំងពីពេលនោះមក វាបានរីករាលដាលពាសពេញផ្នែកផ្សេងៗនៃប្រទេសដែលបាក់បែកដោយសង្រ្គាមជាងមួយទសវត្សរ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ម៉ាឡេស៊ី រៃអង្គាសបានប្រាក់ជាង ១១ លានដុល្លារ យកទៅជួយអ្នកនៅរស់ពីគ្រោះរញ្ជួយដី តួកគី-ស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម