Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ សហការជាមួយ TikTok ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទាក់ទងការបោះឆ្នោត (មានវីដេអូ)

បានផុស

នៅ

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (ECT) កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្មវិធីវីដេអូខ្លី TikTok របស់ក្រុមហ៊ុនបច្ចេកវិទ្យា ByteDance ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យត្រឹមត្រូវអំពីការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខារវាង ECT និង Tik Tok, មជ្ឈមណ្ឌលព័ត៌មានបោះឆ្នោតថៃ នឹងត្រូវបានបង្កើតឡើងលើ TikTok ដើម្បីដោះស្រាយរាល់ព័ត៌មានក្លែងក្លាយនៅលើវេទិកាក្នុងអំឡុងពេលដំណើរការបោះឆ្នោត និង​យុទ្ធនាការឃោសនា​របស់​គណបក្ស​នយោបាយ​នីមួយៗនៅ​ក្នុង​ប្រទេស​ថៃ។

ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរ នូវការបង្កើតដំណើរការមួយដើម្បីទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានប្រឆាំងនៅលើ TikTok។

ក្រុមហ៊ុន​ ByteDance និយាយថា​ មានមនុស្សពេញវ័យ៤០.៣លាននាក់ បានប្រើប្រាស់ TikTok នៅក្នុងប្រទេសថៃ។

នៅជុំវិញពិភពលោក ប្រទេសលោកខាងលិចជាច្រើន បានហាមឃាត់វេទិកាដ៏ពេញនិយមនេះពីឧបករណ៍ចល័តរបស់រដ្ឋាភិបាលទាំងអស់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP, សេតវិមាននឹងផ្តល់ពេល៣០ថ្ងៃដល់ទីភ្នាក់ងារសហព័ន្ធទាំងអស់ដើម្បីលុបកម្មវិធី TikTok ចេញពីឧបករណ៍របស់រដ្ឋាភិបាលទាំងអស់ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងត្រួតពិនិត្យកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនមួយនេះកាន់តែខ្លាំង ​ដោយ​សារ​ក្តី​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Plus

ចុចអាន៖ លោក Zelensky ទើបដឹងថា ខ្លួនក្លាយជាតារា TikTok

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម