Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តរុស្ស៊ីទាំង២ អំពាវនាវឲ្យមានសន្តិភាពនៅ អ៊ុយក្រែន

បានផុស

នៅ

មេដឹកនាំ​ចិន​និង​បេឡារុស បានបង្ហាញចំណាប់អារម្មណ៍ ​ចំពោះ​ដំណោះស្រាយ​សន្តិភាព​នៅ​ប្រទេសអ៊ុយក្រែន។

លោក Alexander Lukashenko (ឆ្វេង) និងលោក ស៊ី ជីនពីង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំង។

លោក Lukashenko និយាយថា ប្រទេសរបស់លោកគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការទីក្រុងប៉េកាំង សម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីប្រទេសចិន បានប្រកាសផែនការសម្រាប់កិច្ចចរចាសន្តិភាពកាលពីសប្តាហ៍មុន ដោយអំពាវនាវឲ្យមានការគោរពអធិបតេយ្យជាតិ។

ឯកសារ​១២​ចំណុចរបស់ចិន ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ចំពោះអធិបតេយ្យ​នៃ​ប្រទេស​ទាំង​អស់។ ទោះបីជាយ៉ាងណាក៏ដោយ ឯកសារនោះ មិនបញ្ជាក់ច្បាស់ថាតើរុស្ស៊ីត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែននោះទេ ហើយបានថ្កោលទោសការប្រើប្រាស់ទណ្ឌកម្មឯកតោភាគី។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់លោក Lukashenko បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់​ពី​ប្រទេស​ចិន​ ​បញ្ជូន​អ្នក​ការទូត​កំពូល​របស់​ខ្លួន​គឺលោក Wang Yi ទៅ​ជួប​លោក ពូទីន។

លោក Lukashenko បានផ្តល់ជំនួយដល់មេដឹកនាំរុស្ស៊ី ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយក្រុមអ្នកសង្កេតការណ៍មើលឃើញថា ដំណើររបស់លោកទៅកាន់ទីក្រុងប៉េកាំង គឺជាសញ្ញាមួយផ្សេងទៀតដែលថា ប្រទេសចិន កាន់តែស្និទ្ធស្នាលជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន៕

ប្រែសម្រួល​៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ពូទីន ចោទលោកខាងលិចថា ប្រើក្រុមជ្រុលនិយម ប្រឆាំងរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម