Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចង់គិតលុយពីអ៊ុយក្រែន សម្រាប់សព្វាវុធដែលបញ្ជូនទៅ

បានផុស

នៅ

ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិ លោកស្រី Celeste Wallander បានប្រាប់សភាកាលពីថ្ងៃពុធទី០១ខែមីនាថា អ៊ុយក្រែន គួរតែចំណាយប្រាក់សម្រាប់អាវុធមួយចំនួនដែលខ្លួនទទួលបានពីអ្នកគាំទ្រលោកខាងលិច។

លោកស្រី Celeste Wallander
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ តំណាងរាស្រ្តគណបក្សសាធារណរដ្ឋរដ្ឋកាលីហ្វ័រញ៉ា លោក Michael Garcia បាននិយាយក្នុងសវនាការរបស់គណៈកម្មាធិការសភាថា វានឹងមានសារសំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងការផ្តួចផ្តើមការលក់គ្រឿងសឹកបរទេសទៅឲ្យអ៊ុយក្រែន ជាជាងការផ្តល់សព្វាវុធដល់ទីក្រុងកៀវដោយឥតគិតថ្លៃ។ លោកអះអាងថា ការធ្វើបែបនេះនឹងក្លាយជាដំណើរដ៏វែងឆ្ងាយជាមួយអ្នកបង់ពន្ធអាមេរិក។

ងាកទៅលោកស្រី Wallander ឯណោះវិញ លោកស្រីបានលើកឡើងថា ថ្វីបើអ៊ុយក្រែន ពិតជាបានទិញអាវុធខ្លះដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែពួកគេមិនបានទិញសព្វាវុធក្នុងទំហំធំណាមួយពីក្រុមហ៊ុនអាមេរិកទេ។

លោកស្រីនិយាយថា “ពេលនេះ ពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងកញ្ចប់ថវិការបស់ពួកគេឡើយ ប៉ុន្តែវាជាចំណុចល្អមួយដែលយើងត្រូវផ្លាស់ប្តូរពួកគេ ដើម្បីចាប់ផ្តើមផែនការចំណាយលើវិស័យការពារជាតិរបស់ពួកគេ ក៏ដូចជាអ្វីៗផ្សេងទៀតដែលយើងនឹងធ្វើដើម្បីគាំទ្រពួកគេ”។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះជម្លោះនៅអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុនមក សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសន្តិសុខជាង៣១.៧ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ទីក្រុងកៀវ រួមទាំងរថក្រោះ M1 Abrams, កាំភ្លើងធំ និងប្រព័ន្ធប្រឆាំងយន្តហោះរាប់ពាន់គ្រឿងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​បញ្ជូន​អាវុធ​ទៅ​អ៊ុយក្រែន​នឹង​អូសបន្លាយ​ជម្លោះឲ្យកាន់តែយូរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក ទទួលស្គាល់ថា ខ្លួនពិបាកតាមដានសព្វាវុធ ដែលបញ្ជូនទៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម