Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់ពង្រាយ ​“យន្តហោះថ្ងៃអវសានពិភពលោក” ទៅ អឺរ៉ុប ​(មានវីដេអូ)

បានផុស

នៅ

បញ្ជាការដ្ឋានអឺរ៉ុប (EUCOM) របស់សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធទី០១ខែមីនាថា យន្តហោះរបស់កងទ័ពជើងទឹកអាមេរិក ដែលជាយន្តហោះសំខាន់ក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរ បានទៅដល់ប្រទេសអ៊ីស្លង់ ភ្លាមៗបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចុះហត្ថលេខាលើច្បាប់ស្តីពីការព្យួរសន្ធិសញ្ញានុយក្លេអ៊ែរ New START។

យន្តហោះ E-6B Mercury
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបង្ហោះនៅលើគណនី Twitter របស់បញ្ជាការដ្ឋាននេះ, អាកាសយានិកនៃយន្តហោះ E-6B Mercury បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្លង់ ក៏ដូចជាអ្នកការទូត និងថ្នាក់ដឹកនាំយោធាផ្សេងទៀតផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា យន្តហោះនេះនឹងធ្វើប្រតិបត្តិការនៅក្នុងតំបន់ទទួលខុសត្រូវរបស់ EUCOM។

យន្តហោះ E-6B Mercury ត្រូវបានគេហៅទូទៅថាជា “យន្តហោះថ្ងៃអវសានពិភពលោក” ព្រោះតែវាត្រូវបានរចនាឡើងដើម្បីបម្រើជាប៉ុស្តិ៍បញ្ជាការហោះហើរ នៅក្នុងព្រឹត្តិការណ៍ផ្ទុះសង្គ្រាមនុយក្លេអ៊ែរ គ្រោះមហន្តរាយ ឬជម្លោះទ្រង់ទ្រាយធំផ្សេងទៀត។

យោងតាមមន្ទីរបញ្ចកោណ យន្តហោះនេះ អនុញ្ញាតឲ្យបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក អាចទំនាក់ទំនងទាំងប្រព័ន្ធអាវុធយុទ្ធសាស្ត្រ និងមិនមែនយុទ្ធសាស្ត្រ ដែលធ្វើឲ្យវាអាចបាញ់មីស៊ីល មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។

ការដាក់ពង្រាយនេះកើតឡើង បន្ទាប់ពីទីក្រុងមូស្គូបញ្ជាក់ជាផ្លូវការទៅទីក្រុងវ៉ាស៊ីនតោន ស្តីពីការផ្អាកចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនុយក្លេអ៊ែរ នៅសល់ចុងក្រោយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

សន្ធិសញ្ញានេះ ត្រូវបានគេសន្មត់ថា ជាការកំណត់ឃ្លាំងស្តុកនុយក្លេអ៊ែររបស់ប្រទេសទាំងពីរ និងអនុញ្ញាតឲ្យប្រទេសរៀងខ្លួន ត្រួតពិនិត្យឃ្លាំងអាវុធគ្នាទៅវិញទៅមកដើម្បីបញ្ជាក់ការអនុលោមតាម។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន បានចោទប្រកាន់ដាក់គ្នា ថាមិនបានគោរពតាមកិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឲ្យមានការត្រួតពិនិត្យបែបនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក ចង់គិតលុយពីអ៊ុយក្រែន សម្រាប់សព្វាវុធដែលបញ្ជូនទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម