ព័ត៌មានអន្ដរជាតិ
អាជ្ញាធរថៃបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនរកឃើញប្រាក់ជាង១០លានបាត និងថ្នាំញៀនមួយចំនួនធំ
កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានប្រើពេល៦ម៉ោង ដើម្បីរាប់ក្រដាសប្រាក់២០បាត ដ៏ច្រើនសន្ធឹកសន្ធាប់ និងមិនធ្លាប់ជួបប្រទះ ខណ:ដែលសមត្ថកិច្ចថៃចូលឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនមួយកន្លែង។
ការបង្ក្រាបនេះគឺបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ នៅក្នុងទីតាំងហាងមួយកន្លែងកណ្តាលទីក្រុងបាងកក ដោយអនុវត្តតាមសាលដីការបស់តុលាការ ដែលបានចោទប្រកាន់ទៅលើម្ចាស់ហាងដែលមានឈ្មោះ ឆៃ វ៉ាត់ ពីបទជួញដូរគ្រឿងញៀន ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមកសមត្ថកិច្ចធ្លាប់បានបង្ក្រាបទៅលើមុខសញ្ញាដឹកជញ្ជូន និងចែកចាយថ្នាំញៀនចំនួន២ករណី ទី១ គឺឃាត់ខ្លួនមុខសញ្ញាម្នាក់នៅក្នុងខេត្តផាត់តាលុង ដោយបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ ៣០០ kg ដោយជនសង្ស័យបានសារភាពថា ឈ្មោះ ឆៃ វ៉ាត់ ជាអ្នកជួលអោយដឹកយកទៅអោយម៉ូយនៅខេត្តផាត់តាលុង។

របាយការណ៍របស់សមត្ថកិច្ចបានបន្តថា មុខសញ្ញាទី២ដែលចាប់ខ្លួនបាន គឺមានចំនួន៣នាក់ នៅក្នុងខេត្តផាត់តាលុងដូចគ្នា ដោយដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៧លានគ្រាប់ និងលុយ១១លានបាត ដោយពួកគេបានសារភាពថា ជាការដឹកជញ្ជូនអោយឈ្មោះ ឆៃ វ៉ាត់ ដូចគ្នា ទើបតុលាការចេញដីកាចាប់ខ្លួនតែម្តង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចថៃបានដកហូតលុយប្រភេទក្រដាស ២០ បាត ចំនួន៣លាន ៥សែនបាត និងក្រដាសប្រាក់ផ្សេងៗទៀត ៧លានបាត បារីអគ្គិសនី ចំនួន១៥០ដើម ថ្នាំញៀនប្រភេទម៉ាទឹកកក មួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង ។ ដោយបច្ចុប្បន្នបើទោះបីជាមុខសញ្ញាបានបដិសេធថា មិនដែលស្គាល់អ្នកណាម្នាក់នៅខេត្តផាត់តាលុងក៏ដោយ ក៏សមត្ថកិច្ចត្រៀមបញ្ជូនខ្លួនទៅតុលាការហើយដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ