Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់វង្វេងក្នុងព្រៃអាម៉ាហ្សូន ៣១ ថ្ងៃ នៅមានជីវិតដោយសារញ៉ាំដង្កូវជាអាហារ

បានផុស

នៅ

បុរសជនជាតិបូលីវីឈ្មោះ Jhonattan Acosta វ័យ ៣០ ឆ្នាំ បានវង្វេងក្នុងព្រៃអាម៉ាហ្សូនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយសារធ្វើដំណើរទៅប្រមាញ់សត្វនៅតំបន់បូលីវីខាងជើងជាមួយមិត្តបួននាក់ ទីបំផុត ៣១ ថ្ងៃក្រោយគាត់ត្រូវអ្នកស្រុកបួននាក់រកឃើញក្នុងសភាពដ៏យ៉ាប់យ៉ឺនបំផុត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jhonattan សឹងតែមិនជឿថាខ្លួនអាចរួចជីវិតមកបែបនេះសោះ គាត់ចែករំលែកបទពិសោធន៍ដ៏ព្រឺឆ្អឹងខ្នងជាច្រើនដើម្បីរស់រានមានជីវិតដល់ពេលគេសង្គ្រោះរួមមានបរិភោគសត្វល្អិត ដង្កូវ ជន្លេនជាអាហារ ផឹកទឹកភ្លៀងដែលត្រងដោយស្បែកជើង និងបេះផ្លែ gargateas ខ្លះបន្តជីវិត ។

លើសពីនេះលោក Jhonattan ថែមទាំងបានប្រឈមមុខនឹងសត្វកាចសាហាវពីរប្រភេទទៀតផងដូចជា ខ្លារខិន និង peccary (ជាសត្វស្រដៀងជ្រូកព្រៃ) Jhonattan មិនមានពិល ឬកាំបិតនៅជាប់ខ្លួនទេ លោកពឹងផ្អែកលើគ្រាប់កាំភ្លើងតែមួយគ្រាប់គត់ទុកការពារជីវិត ។

ត្រឡប់មកសភាពរាងកាយបុរសខាងលើវិញ គាត់ស្រកទម្ងន់ដល់ទៅ ១៧ គីឡូក្រាម ព្រោះខ្វះទឹកផឹកបូករួមទាំងគ្រេចកជើងទៀតធ្វើឲ្យលោកពិបាកធ្វើដំណើរក្រៃលែង មិនតែប៉ុណ្ណោះ Jhonattan នឹកស្មានមិនដល់ថាមានអ្នកតាមរកខ្លួនឡើយ គ្រានោះគាត់ប្រទះឃើញមនុស្សចម្ងាយប្រហែល ៣០០ ម៉ែត្រពីគ្នាទើបស្ទុះស្ទារំកិលខ្លួននិងស្រែកហៅគេជួយ ។

យោងតាមប្អូនប្រុសរបស់គាត់បានឲ្យដឹងថា លោក Jhonattan ស្បថឈប់ប្រមាញ់សត្វហើយងាកទៅលេងភ្លេងថ្វាយព្រះវិញ យ៉ាងណាមិញប៉ូលិសកំពុងសួរចម្លើយមិត្តភ័ក្តិបួននាក់ដែលទៅប្រមាញ់ជាមួយគ្នាដើម្បីជម្រះមន្ទិលសង្ស័យផងដែរ ៕

ប្រែសម្រួល ៖ វារី

ប្រភព​ ៖ BBC

ចុចអាន ៖ ចង់ដើរព្រៃ ដឹងទេ អ្នកដើរព្រៃត្រូវចេះប្រើប្រាស់ទឹកដូចម្ដេច ទើបអាចរស់បាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម