Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់លោក Vo Van Thuong ប្រធានាធិបតី បង្កើតប្រវត្តិសាស្រ្តថ្មីឲ្យ វៀតណាម

បានផុស

នៅ

រដ្ឋសភាវៀតណាម បានអនុម័តសេចក្តីសម្រេចមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី០២ខែមីនា ដើម្បីជ្រើសរើសលោក Vo Van Thuong ជាប្រធានាធិបតីវៀតណាមសម្រាប់អាណត្តិ ២០២១-២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីដែលចាប់ផ្តើមនៅម៉ោង១០ព្រឹក នៅអគាររដ្ឋសភានៃទីក្រុងហាណូយ, លោក Thuong អាយុ៥៣ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្រវៀតណាម។

លោកបានឈ្នះសំឡេងគាំទ្រ ៤៨៧សំឡេង ក្នុងចំណោមសមាជិកសភាទាំង៤៨៨នាក់។

ប្រធានរដ្ឋវៀតណាម គឺជាតំណាងកំពូលរបស់ប្រទេសទាំងក្នុងនិងក្រៅប្រទេស ហើយជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធទៀតផង។

បច្ចុប្បន្ន លោក Thuong គឺជាសមាជិកវ័យក្មេងជាងគេក្នុងការិយាល័យនយោបាយរបស់បក្ស ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេស ហើយក៏ជាសមាជិកអចិន្ត្រៃយ៍ក្មេងជាងគេនៃលេខាធិការដ្ឋានបក្សចាប់តាំងពីឆ្នាំ១៩៧៦មកផងដែរ។

កើតនៅខេត្ត Vinh Long ភាគខាងត្បូង, លោក Thuong បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា។ គាត់បានបម្រើការជាលេខាបក្សនៃស្រុកទី១២ក្នុងទីក្រុងហូជីមិញ អស់រយៈពេលពីរឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០០៤។

នៅឆ្នាំ២០០៦ លោកត្រូវបានការិយាល័យនយោបាយតែងតាំងជាលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិម របស់សហភាពយុវជនកុម្មុយនិស្តទីក្រុងហូជីមិញ។

នៅខែសីហា ឆ្នាំ២០១១ លោកបានក្លាយជាលេខាបក្សនៃខេត្ត Quang Ngai ភាគកណ្តាល។ បី​ឆ្នាំ​ក្រោយ​មក លោក​បាន​កាន់​តំណែង​ជា​លេខា​រង​បក្ស​ក្រុង​ហូជីមិញ។ លោក​បាន​ជាប់​ឆ្នោត​ឡើង​កាន់​តំណែង​ជា​ថ្មី​នៅ​ខែ​តុលា ឆ្នាំ​២០១៥។

លោកបានចូលបម្រើការងារនៅការិយាល័យនយោបាយក្នុងខែមករា ឆ្នាំ២០១៦ ដោយបានក្លាយជាសមាជិកវ័យក្មេងបំផុត ហើយក្រោយមកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានឃោសនាកណ្តាលនៃបក្សកុម្មុយនិស្ត។

លោក Thuong បានក្លាយជាប្រធានាធិបតីប៉ុន្មានសប្តាហ៍ បន្ទាប់ពីអ្នកស្នងតំណែងមុនគឺលោក Nguyen Xuan Phuc ចុះចេញពីតំណែង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ជ្រើសបានប្រធានាធិបតីថ្មីជំនួសលោក Nguyen Xuan Phuc ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម