Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង ជាប់ពន្ធនាគារ ២០ ឆ្នាំ

បានផុស

នៅ

តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមករា នេះបានសម្រេចផ្តន្ទាទោសអតីតប្រធានាធិបតីលោកស្រី Park Geun-hye ដាក់ពន្ធនាគាររយៈពេល ២០ ឆ្នាំពីបទទទួលសំណូក និងឧក្រិដ្ឋកម្មដទៃទៀត ។

សេចក្តីសម្រេចនេះមានន័យថា លោកស្រី Park ដែលត្រូវបានបណ្តេញចេញពីតំណែង និងត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៧ អាចជាប់ពន្ធនាគាររយៈពេល ២២ ឆ្នាំ បន្ទាប់ពីមានការផ្តន្ទាទោសដាច់ដោយឡែកពីគ្នាមួយទៀតពាក់ព័ន្ធនឹងការជ្រៀតជ្រែកខុសច្បាប់នៅក្នុងការជ្រើសរើសបេក្ខជនរបស់គណបក្សលោកស្រីមុនការបោះឆ្នោតសភាឆ្នាំ ២០១៦ ។

លោកស្រី Park វ័យ ៦៨ ឆ្នាំបានពិពណ៌នាថា លោកស្រីជាជនរងគ្រោះនៃការសងសឹកនយោបាយ ។ លោកស្រីបានបដិសេធមិនចូលរួមសវនាការរបស់ខ្លួនតាំងពីខែតុលា ឆ្នាំ ២០១៧ ហើយក៏មិនបានចូលរួមក្នុងសេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍នេះផងដែរ ។

លោកស្រី Park ដែលជាកូនស្រីរបស់មេដឹកនាំផ្តាច់ការយោធាឈ្មោះ Park Chung-hee ត្រូវបានផ្តន្ទាទោសពីបទឃុបឃិតជាមួយមិត្តភក្តិជិតស្និទ្ធរបស់លោកស្រីគឺលោកស្រី Choi Soon-sil ដើម្បីទទួលសំណូករាប់លានដុល្លារ និងការជំរិតទារប្រាក់ពីក្រុមជំនួញធំៗមួយចំនួនរបស់ប្រទេសនេះរួមទាំងក្រុមហ៊ុន Samsung ផងដែរ អំឡុងពេលលោកស្រីកាន់តំណែងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ ។

បន្ថែមពីនេះលោកស្រីក៏ត្រូវបានចោទប្រកាន់ពីបទទទួលយកមូលនិធិប្រចាំខែខុសច្បាប់ពីមេចារកម្មរបស់លោកស្រីផងដែរ ។

បន្ទាប់ពីការតវ៉ារាប់សប្តាហ៍ និងរាប់លានដងលោកស្រី Park ត្រូវបានចោទប្រកាន់ដោយសមាជិកសភាកាលពីខែធ្នូ ឆ្នាំ ២០១៦ ហើយបានចុះចេញពីតំណែងជាផ្លូវការនៅខែមីនា ឆ្នាំ ២០១៧ បន្ទាប់ពីតុលាការធម្មនុញ្ញបានអនុម័តការចោទប្រកាន់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ប្រទេសអាស៊ីមួយទៀតរកឃើញវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី

ចុចអាន ៖ កូរ៉េខាងត្បូងពង្រាយយន្តហោះចម្បាំង ក្រោយយន្តហោះចិន និងរុស្ស៊ី ១៩ គ្រឿងចូលក្នុងតំបន់ការពារដែនអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ចូលរួមឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៣ នាទីutes មុន

ជំនួបក្នុងប្រទេសជប៉ុន ប្រមុខការទូតកម្ពុជា-ថៃ អះអាងពីការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អារ៉ាប៊ីសាអូឌីតជំរុញឲ្យ​អ៊ីរ៉ង់​ឆាប់ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ខ្លាច​ត្រូវ​អ៊ីស្រាអែល​វាយប្រហារ

កីឡា២៩ នាទីutes មុន

លោក​ ណុះ ស្លេះ បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ អាណត្តិ​ថ្មី​ ឆ្នាំ​២០២៥​

ព័ត៌មានជាតិ៣៦ នាទីutes មុន

រឿងចម្លែក ខោអាវរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងភូមិមួយនៅខេត្តរតនគិរី បាត់ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម