Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ចាន់អូចា ពាក់អាវគណបក្ស រួមថៃសាងឆាត ជាផ្លូវការ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សរួមថៃសាងឆាត បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះរិត្តសុំសេរីមង្គលដល់គណបក្សនៅមុនការបោះឆ្នោតជាតិនាពេលខាងមុខមកដល់ ដោយមានព្រះសង្ឃចំនួន ៩អង្គ។ ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក្នុងនាមជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រ និងជាបក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្ស (រួមថៃសាងឆាត) ជាអធិបតី ដោយបានដឹកនាំសមាជិកសមាជិការជាន់ខ្ពស់បក្សធ្វើពិធីតាមបែបសានា (អ៊ីស្លាម)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា៖ ថ្ងៃនេះលោកបានសុំច្បាប់សម្រាកពីរាជការ។ ជាធម្មតាមិនរំភើបទេ ប៉ុន្តែថ្ងៃនេះលោកពិតជាមានការរំភើបខ្លាំងណាស់ ដោយបានជួបជុំជាមួយអ្នកទាំងអស់គ្នា (សមាជិកសមាជិការ) ខ្ញុំរំភើបរីករាយដែលបានធ្វើបុណ្យជាមួយគ្នា ពីព្រោះពួកយើងជាគ្រួសារតែមួយ គ្រួសារថៃ។ រំភើបរីករាយដែលសមាជិកសមាជិការជាច្រើនបានមកជួបជុំគ្នា ហើយមានពិធីពាក់អាវគណបក្ស គឺចាត់ទុកថាជាសមាជិករបស់គណបក្ស១០០%ហើយ។ សូមថ្លែងអំណរគុណចំពោះលោកប្រធានគណបក្ស និងអគ្គលេខាគណបក្ស ដែលកន្លងមករហូតដល់ថ្ងៃនេះ លោកមិនដែលមានការខកចិត្តក្នុងការមកចូលរួមជាមួយគណបល្សនេះទេ។ អ្វីៗក្នុងបក្សត្រូវតែជជែកពិភាក្សាគ្នាឱ្យបានល្អ ដើម្បីឈានទៅរកដំណោះស្រាយ មិនឲ្យកើតមានភាពចលាចល ត្រូវចេះយល់ចិត្តគ្នា យោគយល់គ្នាទៅវិញទៅមក ពីព្រោះថា នៅលើលោកនេះគ្មានអ្វីដែលអាចទទួលបានគ្រប់យ៉ាងដូចការចង់បានរបស់យើងម្នាក់ៗនោះទេ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ naewna

ចុចអាន៖ បង្ហាញបញ្ជីកាន់កាប់ភាគហ៊ុនរាប់ពាន់លានបាតរបស់បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សភឿថៃ ២រូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម