ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនសព្វាវុធឥណ្ឌាលក់អាវុធឱ្យយោធាមីយ៉ាន់ម៉ា
ក្រុមសកម្មជននៅមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃទី១ ខែមីនាថា ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់ឥណ្ឌាមួយ Yantra India Limited បានផ្គត់ផ្គង់អាវុធ (កាំភ្លើងធំ) ដល់ប្រទេសមីយ៉ាន់ម៉ា ដែលរបបសឹកយោធាអាចនឹងយកទៅប្រើដើម្បីបង្ក្រាបក្រុមប្រឆាំង។

មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កងទ័ពបានប្រើការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាសដើម្បីកម្ទេចការតស៊ូរបស់គូប្រជែងរបស់ខ្លួន។ តាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សបានធ្វើឱ្យមានការអំពាវនាវជាអន្តរជាតិឱ្យបញ្ចប់ការផ្គត់ផ្គង់សព្វាវុធដល់យោធាមីយ៉ាន់ម៉ា។
ក្រុមសកម្មជនយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា (Justice for Myanmar) បាននិយាយកាលពីខែតុលាថា ក្រុមហ៊ុនផលិតអាវុធរបស់ឥណ្ឌាបានដឹកជញ្ជូនអាវុធធុនធ្ងន់ (កាំភ្លើងធំ) ខ្នាត 122mm ចំនួន២០ដើមទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

កាលពីឆ្នាំមុនក្រុមហ៊ុនដដែលនេះបានឈ្នះការដេញថ្លៃក្នុងការដំឡើង និងកំណត់ឧបករណ៍ការពារសុវត្ថិភាពនៅមជ្ឈមណ្ឌលទិន្នន័យរបស់រដ្ឋាភិបាលរបបសឹកយោធា។ ក្រុមហ៊ុន (Yantra India Limited) មានរោងចក្រផលិតដែកថែបដ៏ទំនើបសម្រាប់ផលិតកាណុងកាំភ្លើង និងសមាសធាតុផ្សំផ្សេងៗទៀតរបស់កាំភ្លើងធំ និងកាំភ្លើងរថគ្រោះ។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនបញ្ជាក់។
ក្រុមសកម្មជនយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ាបាននិយាយថា៖ “ឥណ្ឌាគាំទ្រដោយផ្ទាល់ចំពោះការវាយប្រហារលើជនស៊ីវិលដោយមិនរើសមុខរបស់របបសឹកយោធាមីយ៉ាន់ម៉ាដោយការលក់កាំភ្លើងធំ”។
កិច្ចខិតខំប្រឹងប្រែងខាងការទូតដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ានៅតែបន្តជាប់គាំង ខណៈដែលយោធាត្រូវបានការពារដោយសម្ព័ន្ធមិត្តជិតស្និទ្ធរុស្ស៊ី និងចិននៅវេទិកាអង្គការសហប្រជាជាតិ។

កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសឥណ្ឌា រួមជាមួយនឹងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានជំទាស់ចំពោះសេចក្តីសម្រេចលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិបត្តិមីយ៉ាន់ម៉ា ដែលទាមទារឲ្យដោះលែងអ្នកទោសដែលត្រូវបានចាប់ខ្លួនតាមអំពើចិត្តទាំងអស់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។
កាលពីខែមករា មូលនិធិទ្រព្យសម្បត្តិជាតិនៃប្រទេសន័រវេសបាននិយាយថា ខ្លួនបានដកការវិនិយោគរបស់ខ្លួននៅក្នុងក្រុមហ៊ុន Bharat Electronics របស់ឥណ្ឌា ដោយសារតែហានិភ័យដែលខ្លួនមិនអាចទទួលយកបាន ដោយថា ក្រុមហ៊ុនកំពុងលក់អាវុធទៅឱ្យយោធាមីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ បង្ហាញបញ្ជីកាន់កាប់ភាគហ៊ុនរាប់ពាន់លានបាតរបស់បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សភឿថៃ ២រូប

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត