Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋកាលីហ្វ័រញ៉ា ប្រកាសអាសន្ន ដោយសារព្យុះព្រិលជាប្រវត្តិសាស្ត្រ

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី០២ខែមីនា អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសដាក់ភាពអាសន្ននៅក្នុងតំបន់ចំនួន១៣ បន្ទាប់ពីមានព្យុះព្រិលដ៏ខ្លាំងមួយ ដែលបណ្តាលឲ្យមនុស្សជាប់គាំងនៅក្នុងផ្ទះ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ប្រជាជនរាប់ម៉ឺននាក់។

លោក Gavin Newsom
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាល ក៏បានដាក់ពង្រាយឆ្មាំជាតិ ដើម្បីធ្វើការរួមជាមួយការិយាល័យសេវាសង្គ្រោះបន្ទាន់និងល្បាតផ្លូវហាយវ៉េរដ្ឋកាលីហ្វ័រញ៉ាផងដែរ ដើម្បីជួយក្នុងការឆ្លើយតបគ្រាអាសន្ននៅតាមបណ្តាតំបន់ដែលរងគ្រោះរួមមាន Los Angeles, Nevada, San Bernardino និង Santa Barbara។

នៅក្នុងតំបន់ San Bernardino មនុស្សជាច្រើនបានជាប់នៅក្នុងផ្ទះរបស់ពួកគេច្រើនថ្ងៃ ដោយសារព្យុះដ៏ខ្លាំងខុសពីធម្មតា ដែលបានទម្លាក់ព្រិលដល់ទៅកម្ពស់២.១៣ម៉ែត្រឯណោះនៅកន្លែងខ្លះ។

អាកាសធាតុដ៏អាក្រក់បែបនេះ បានបង្ខំឲ្យមានការបិទផ្លូវហាយវ៉េលេខ១៨ ដែលជាសរសៃឈាមដ៏ធំ ហើយដោយសារតែការផ្គត់ផ្គង់ស្បៀងអាហារ និងទឹកមានកម្រិតទាប, អ្នកស្រុកបានអង្វរលោក Newsom ឲ្យជួយ។

បណ្តាភ្នាក់ងាររដ្ឋ កំពុងសម្របសម្រួលដើម្បីដាក់ពង្រាយរថយន្តឈូសព្រិល និងក្រុមការងារសម្អាតផ្លូវក្នុងចំនួនដ៏ច្រើន។ ប្រជាពលរដ្ឋក្នុងតំបន់ ទំនងជាមិនដែលជួបប្រទះនឹងអាកាសធាតុបែបនេះទេពីមុនមក ខណៈទីក្រុង Anaheim ដែលល្បីល្បាញជាទីតាំងនៃសួនកម្សាន្ត Disneyland មិនធ្លាប់មានព្រិលធ្លាក់សោះចាប់តាំងពីឆ្នាំ១៨៨២មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ជើងហោះហើរជាង ១ពាន់ នៅអាមេរិក ត្រូវជាប់គាំង ដោយសារព្យុះព្រិលដ៏ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម