Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជំរុញឲ្យលើកកម្ពស់ការជល់មាន់ ដើម្បីទាក់ទាញទេសចរ ជួយសេដ្ឋកិច្ច

បានផុស

នៅ

ក្រសួង​មហាផ្ទៃ​ថៃ បាន​ប្រកាសនាពេលថ្មីៗនេះ​ថា ប្រទេស​នឹងចាប់ផ្តើមការ​ប្រកួត​ជល់​មាន់ និងល្បែងពាក់ព័ន្ធសត្វផ្សេងទៀតឡើងវិញ ប៉ុន្តែ​ការ​លេង​ ​ត្រូវ​បាន​អនុញ្ញាត​ក្នុង​លក្ខខណ្ឌ​តឹងរ៉ឹងជាទីបំផុត។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation និង Thaiger។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក Suttipong Junjaroen បានប្រកាសជាផ្លូវការថា ការជល់មាន់ ការប្រណាំងសេះ ការជល់ត្រីក្រឹមសៀម ការជល់គោ និងការប្រណាំងគោ អាចចាប់ផ្តើមឡើងវិញបាននៅពេលនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩បានធូរស្បើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការភ្នាល់នឹងត្រូវបានអនុញ្ញាតនៅក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង ដរាបណាទីតាំងទទួលការអនុញ្ញាត និងប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិដែលកំណត់ដោយក្រសួង។

លោក Suttipong Junjaroen

យោងតាមក្រសួងយុត្តិធម៌ កីឡាប្រភេទនេះ នឹងត្រូវបានផ្សព្វផ្សាយជាទម្រង់នៃ “អំណាចទន់” របស់ប្រទេសថៃ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរបរទេសឲ្យចូលរួមការប្រកួត និងភ្នាល់ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច។

យ៉ាងណា ការ​ជល់​មាន់ និង​ការជល់ត្រីក្រឹម​សៀម ​នឹង​ត្រូវ​បាន​អនុញ្ញាត​តែ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ប៉ុណ្ណោះ ហើយ​មិន​ឲ្យលេងនៅថ្ងៃសីលឡើយ។

ជាងនេះទៅទៀត ការយកសត្វទៅជល់ ត្រូវតែធ្វើឡើងដោយគិតដល់សុខុមាលភាពរបស់សត្វ។ ភាពញឹកញាប់នៃការភ្នាល់ នឹងត្រូវបានកំណត់អាស្រ័យលើខេត្ត ហើយអ្នកចូលរួមមិនទាន់គ្រប់អាយុ​ នឹងមិនត្រូវបានអនុញ្ញាតទេ។

ថ្វីបើការជល់មាន់គឺជារឿងខុសច្បាប់នៅក្នុងប្រទេសមួយចំនួនដូចជាកម្ពុជា សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី កាណាដា អូស្ត្រាលី អាហ្សង់ទីន បែលហ្ស៊ិក ប្រេស៊ីល កូស្តារីកា អាល្លឺម៉ង់ ឥណ្ឌា និងប្រទេសជាច្រើនទៀតក៏ដោយ ប៉ុន្តែក្រសួងយុត្តិធម៌ថៃ នឹងលើកកម្ពស់ការប្រយុទ្ធសត្វជាឧបករណ៍ជំរុញវិស័យទេសចរណ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger, Nation

ចុចអាន៖ ល្បែងមាន់ជល់អនឡាញ កំពុងរីកដូចផ្សិតនៅស្រុកកៀនស្វាយ សមត្ថកិច្ចមិនមានវិធានការណ៍បង្ក្រាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម