ព័ត៌មានអន្ដរជាតិ
បណ្ដុំវីដេអូ អគ្គិភ័យឆាបឆេះអគារខ្ពស់កប់ពពកនៅ ហុងកុង
អ្នកពន្លត់អគ្គិភ័យហុងកុងបានញាប់ដៃញាប់ជើងពន្លត់ភ្លើងឆេះដ៏ធំមួយលើអគារខ្ពស់កប់ពពកកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអគារមួយនេះ កំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ ។

មនុស្ស ២ នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសដោយសារតែអគ្គិភ័យដែលបានផ្ទុះឆេះឡើងនៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅលើកំណាត់ផ្លូវ Middle Road នៃសង្កាត់ Tsim Sha Tsui ។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា អណ្តាតភ្លើងបានផ្ទុះឆេះឡើងនៅជាន់ខាងលើរបស់អគារ ហើយរងើកភ្លើងក៏បានធ្លាក់ចុះក្រោមដូចទឹកភ្លៀង នៅជុំវិញតំបន់នោះ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា អគារលំដាប់ផ្កាយ ៥ ចំនួន ៤ ខ្នងនៅជាប់គ្នានោះក៏បានឆាបឆេះផងដែរ ប៉ុន្តែត្រូវបានពន្លត់វិញទាន់ពេលវេលា ។
គួរបញ្ជាក់ថា អគារខ្ពស់កប់ពពកដែលត្រូវបានអគ្គិភ័យលេបត្របាក់នេះ គឺសាងសង់ឡើងក្នុងគោលបំណងបង្កើតជាក្លឹប និងសណ្ឋាគារ ហើយត្រូវបានគេដឹងថា មានកម្ពស់ ៤២ ជាន់ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រី ហុងកុង នៅក្នុងឆ្នាំងស៊ុប

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់