ការសិក្សា៖ អ្នកកើតកូវីដហើយ មានភាពស៊ាំមិនឲ្យឆ្លងម្តងទៀតរយៈពេល៥ខែ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា៖ អ្នកកើតកូវីដហើយ មានភាពស៊ាំមិនឲ្យឆ្លងម្តងទៀតរយៈពេល៥ខែ

Published

on

ការសិក្សាមួយ ដែលដឹកនាំដោយទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា មនុស្សភាគច្រើនដែលកើតកូវីដគឺត្រូវបានការពារពីការឆ្លងម្តងទៀតយ៉ាងហោចណាស់រយៈពេល៥ខែ។

អ្នកវិទ្យាសាស្ត្របានរកឃើញថា ការឆ្លងកាលពីមុនបានផ្តល់ឲ្យមនុស្សនូវការការពារ ៨៣ភាគរយពីការឆ្លងម្តងទៀត បើធៀបនឹងអ្នកដែលមិនធ្លាប់មានវីរុសនេះសោះ។

ប៉ុន្តែអ្នកជំនាញព្រមានថា មនុស្សមួយចំនួនអាចឆ្លងកូវីដម្តងទៀត ហើយអាចចម្លងទៅអ្នកដទៃ។ ហើយក្រុមមន្រ្តីបានសង្កត់ធ្ងន់ថា ប្រជាជនគួរតែអនុវត្តតាមវិធានការស្នាក់នៅក្នុងផ្ទះទោះពួកគេមានឬគ្មានមេរោគក៏ដោយ។

ការសិក្សារបស់ PHE បានរកឃើញថា ក្នុងចំណោមអ្នកចូលរួម៦,៦១៤នាក់ មានតែ៤៤នាក់ប៉ុណ្ណោះដែលឆ្លងជំងឺកូវីដម្តងទៀត។

ហើយក្រុមអ្នកជំនាញបានព្រមានថា មួយចំនួនតូចនៃអ្នកដែលមានភាពស៊ាំ នៅតែអាចផ្ទុកវីរុសក្នុងច្រមុះនិងបំពង់ករបស់ពួកគេដែលនេះជា ហានិភ័យក្នុងការចម្លងរោគទៅអ្នកដទៃ។

សាស្រ្តាចារ្យ Susan Hopkins ទីប្រឹក្សាវេជ្ជសាស្រ្តជាន់ខ្ពស់នៅ PHE និងជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវ Siren បាននិយាយថា “ការសិក្សានេះបានផ្តល់ឲ្យយើងនូវរូបភាពច្បាស់បំផុតនៃធម្មជាតិនៃការការពារអង់ទីគ័រប្រឆាំងនឹងជំងឺកូវីដ១៩”។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនឹងបន្តតាមដានបុគ្គលិកថែទាំសុខភាពរយៈពេល១២ខែទៀតដើម្បីដឹងថា តើភាពស៊ាំនឹងមានរយៈពេលប៉ុន្មាន។

ពួកគេក៏នឹងពិនិត្យមើលយ៉ាងដិតដល់ចំពោះករណីវីរុសបម្លែងខ្លួនប្រភេទថ្មីផងដែរ និងសង្កេតមើលភាពស៊ាំរបស់អ្នកចូលរួមដែលបានទទួលវ៉ាក់សាំង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC, Mirror

Click to comment

Leave a Reply

Your email address will not be published.

six + ten =

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម