Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្ររកឃើញច្រករបៀងថ្មី ក្នុងមហាពីរ៉ាមីតនៃជីហ្សា

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា មន្ត្រីវត្ថុបុរាណអេហ្ស៊ីបបានឲ្យដឹងថាច្រករបៀងអាថ៌កំបាំងប្រវែង ៩ ម៉ែត្រ ត្រូវគេរកឃើញនៅជិតច្រកចូលរបស់មហាពីរ៉ាមីតនៃជីហ្សាដែលមានអាយុ ៤,៥០០ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាពីរ៉ាមីតជាផ្នូរដ៏មហិមាដែលគេសាងសង់នៅឆ្នាំ ២៥៦០ មុនគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះចៅផារ៉ាអុង ឃូហ្វូ វាមាន កម្ពស់ ១៣៩ ម៉ែត្រ ហើយជាសំណង់ខ្ពស់ជាងគេមុនឆ្នាំ ១៨៨៩ ដែលបង្កើតឡើងដោយមនុស្ស ។ ការរកឃើញលើកនេះអាចរួមចំណែកដល់ចំណេះដឹងអំពីការសាងសង់ពីរ៉ាមីត និងគោលបំណងនៃរចនាសម្ព័ន្ធថ្មកំបោរដែលនៅពីមុខច្រករបៀងទៀតផង ។

លោក Mostafa Waziri ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប មានប្រសាសន៍ថា “គេសង់ច្រករបៀងក្នុងគោលបំណងចែកចាយទម្ងន់ពីរ៉ាមីតឡើងវិញឬទុកឲ្យអ្នកទេសចរប្រើប្រាស់ ហើយយើងនឹងបន្តការស្កេនសិនព្រោះនៅសល់ជម្រៅ ៧ ម៉ែត្រទៀតដែលមិនទាន់ស្រាវជ្រាវ” ។

ជុំវិញករណីនេះអ្នកវិទ្យាសាស្ត្របានរកឃើញច្រករបៀងតាមរយៈការថតកាំរស្មី cosmic-ray muon មុនពេលទាញយករូបភាពរបស់វាដោយឧបករណ៍ endoscope កម្រាស់ ៦ មិល្លីម៉ែត្រពីប្រទេសជប៉ុន ។

គួររំលឹកដែរថា ក្នុងឆ្នាំ ២០១៧ អ្នកស្រាវជ្រាវធ្លាប់ប្រកាសពីការរកឃើញចន្លោះប្រហោងយ៉ាងហោចណាស់ ៣០ ម៉ែត្រនៅខាងក្នុងពីរ៉ាមីតដ៏អស្ចារ្យម្ដងរួចមកហើយ ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ Asianone

ចុចអាន ៖ សាកសពម៉ាំមី បិទពេញដោយសន្លឹកមាស ត្រូវបានរកឃើញនៅ​ អេហ្ស៊ីប

ចុចអាន ៖ ជប៉ុន រកឃើញរុក្ខជាតិចម្លែកម្ដងទៀត ក្រោយដាច់ពូជរយៈពេល ៣០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម