ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ជាឲ្យជម្លៀសប្រជាជនចេញពីទឹកដីដែល រុស្ស៊ី កំពុងឡោមព័ទ្ធ
អ៊ុយក្រែនបានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះចេញពីទីក្រុងជួរមុខ Kupiansk ក្នុងតំបន់ Kharkiv និងទឹកដីភាគខាងកើតដែលនៅជាប់គ្នា បន្ទាប់ពីរុស្ស៊ីកំពុងឡោមព័ទ្ធ និងកំពុងឈានដល់ការដណ្តើមយកទីក្រុងសំខាន់ Bakhmut និងមជ្ឈមណ្ឌលផ្លូវដែកឡើងវិញ ។
រដ្ឋបាលយោធាក្នុងតំបន់ Kharkiv បាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រថា “កាតព្វកិច្ចជម្លៀសនេះផ្ដោតលើគ្រួសារដែលមានកុមារ និងអ្នកស្រុកដែលជាប់ឈ្មោះត្រូវកែនធ្វើទ័ពនៅក្នុងសហគមន៍ Kupiansk ” ។
រដ្ឋបាលយោធាបានបន្ថែមថា “ការសម្រេចចិត្តជម្លៀសប្រជាជនចេញពីត្រូវបានធ្វើឡើង ដោយគិតដល់ស្ថានភាពសន្តិសុខមិនមានលំនឹង បន្ទាប់ពីការបាញ់ផ្លោងដូចទឹកភ្លៀងលើទឹកដីនៃទីក្រុង Bakhmut នៃតំបន់ Donbass ភាគខាងកើតដោយទាហានរុស្ស៊ី” ។
អ៊ុយក្រែនបានបង្កើនការគ្រប់គ្រងនៅក្នុងតំបន់ Kharkiv ភាគឦសានកាលពីចុងឆ្នាំមុន ដោយបានបើកការវាយលុកចូលជ្រៅទៅក្នុងតំបន់ជួរមុខរបស់រុស្ស៊ី ប៉ុន្តែកងកម្លាំងរបស់ខ្លួនមានសមត្ថភាពការពារទឹកដីបានត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ទីក្រុង Kupiansk ក្នុងតំបន់ Kharkiv គឺជាមជ្ឈមណ្ឌលផ្លូវដែកដ៏សំខាន់មួយដែលត្រូវបានប្រើប្រាស់ដោយប្រទេសរុស្ស៊ី ចាប់តាំងពីរុស្ស៊ីបានគ្រប់គ្រង បន្ទាប់ពីការលុកលុយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ កងទ័ព រុស្ស៊ី បាញ់ស្រោចកាំភ្លើងធំ ឈានដល់ការដណ្ដើមយកទីក្រុងសំខាន់របស់តំបន់ Donbass
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា